រាជធានីភ្នំពេញ៖ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ផ្តល់គោរមងារដល់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្លាយជា «អ្នកឧកញ៉ា» ។ នេះបើយោងតាមព្រះរាជក្រឹត្យ នស/រកត/០៨២១/៥៩៧។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េង លី ជេ.គួច អេខ្យូខេសិន គ្រុប ។ អ្នកឧកញ៉ា គឺជាសហគ្រិនដ៏ឆ្នើមមួយរូប ដែលបាននិពន្ធសៀវភៅជាច្រើនក្បាល និងមានដាក់លក់នៅលើទីផ្សារនិងទទួលបានការគាំទ្រជាច្រើនលើ ស្នាដៃនិពន្ធរបស់លោក៕