សៀមរាប៖ លោក វ៉ាញ វ៉ុញ ជាកសិកររស់នៅភូមិបែកកំាភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា លោកចាប់ផ្តើមដាំដំណាំ តាំងពីឆ្នាំ១៩៩៥មក ហើយដោយមើលឃើញពីទីផ្សារដំណាំត្រប់ស្រួយអំណោយផលល្អ លោកក៏ចាប់យកការងារនេះជាបន្តបន្ទាប់រហូតមកដល់ពេលនេះ បានដាំដុះត្រប់ស្រួយលើផ្ទៃដីចំនួន១០០០ម៉ែត្រក្រឡា។

លោកបានបញ្ជាក់ថា ត្រប់ស្រួយជាប្រភេទដំណាំងាយស្រួលដាំហើយអាចប្រមូលផល បានយូរហូតដល់ជាង១ឆ្នាំកន្លះទៅតាមការថែទាំ។ លោកបន្តថា ក្នុងទំហំផ្ទៃដីជាង១០០០ម៉ែត្រក្រឡាគឺប្រមូលបានជាមធ្យម៦០០គីឡូក្រាមក្នុងរយៈពេល២ថ្ងៃម្តងដោយក្នុង១គីឡូក្រាមមានតម្លៃ១២០០រៀល។ បើគិតជាថ្ងៃ គឺអាចបានជិត១០០ដុល្លារក្នុង១ថ្ងៃ។ 

លោកបន្តថាមុនចាប់ផ្តើមដំាត្រប់ស្រួយនេះ កសិករក៏ត្រូវចេះនិងស្វែងយល់ពីដំណំាប្រភេទនេះទាំងការជ្រើសរើសដី ការបណ្តុះកូន ការថែទាំ និងដាក់ជីផងដែរ។

ត្រប់អាយុកាលវែងណាស់អាចដល់១ឆ្នាំឬ១ឆ្នាំកន្លះបើយើងថែទាំជាប្រចាំ ត្រប់គិតចាប់ពីបណ្តុះទៅ៧០ថ្ងៃជាង ទើបបានផល បើថែទាំវាល្អខ្ញុំតែងលក់មធ្យមមិនខ្ពស់ពេក មិនទាបពេក គឺ១២០០៛ តែងប្រមូលផលពីរថ្ងៃម្តងដី១០០០ការ៉េបាន៦០០គីឡូក្នុង២ថ្ងៃ៕ 

ប្រភព៖វិទ្យុជាតិកម្ពុជា