គាត់បានសរសេរថា "គ្រូបង្រៀនតែងតែចង់ឱ្យសិស្ស លើសគ្រូ ដូច្នេះកិច្ចការដែលទទួលខុសត្រូវសម្រាប់ខ្ញុំ និងក្រុមហ៊ុនត្រូវធ្វើគឺអនុញ្ញាតឱ្យមនុស្សក្មេងៗ ដែលមានទេពកោសល្យ កាន់កាប់តួនាទីជាអ្នកដឹកនាំ ដូច្នេះពួកគេទទួលយកបេសកកម្មរបស់យើងដើម្បីធ្វើឱ្យវាងាយស្រួល ក្នុងការធ្វើពាណិជ្ជកម្ម គ្រប់កន្លែង" ។

សហគ្រិនជនជាតិចិន លោក ម៉ា(Jack Ma) បានចែករំលែកមេរៀនសំខាន់មួយ អំពីភាពជាអ្នកដឹកនាំនៅពេលគាត់សម្រេចចិត្តចុះចេញពីតំណែង ជាប្រធានក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច ដែលគាត់បានបង្កើត។

លោក ម៉ា បានបង្ហាញឱ្យដឹងកាលពីថ្ងៃចន្ទថាលោក Daniel Zhang ដែលនឹងត្រូវឡើងកាន់តំណែងជា ប្រធានក្រុមប្រឹក្សាភិបាលនៅក្នុងរយៈពេលមួយឆ្នាំនៅថ្ងៃទី10 ខែកញ្ញាឆ្នាំ 2019 ។

លោក Ma បាននិយាយថា ការប្រគល់តំណែងនេះ ស្របនឹងខួបលើកទី 20 របស់ក្រុមហ៊ុនAlibaba បានរៀបចំផែនការមួយទសវត្សរ៍ និងបានជួយឱ្យ Alibabaក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករាប់ពាន់លានដុល្លា។

“ទោះបីជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាបានដឹងថា គ្មាននរណាម្នាក់ អាចនៅជាមួយក្រុមហ៊ុននេះ ក្នុងរយៈពេល 102 ឆ្នាំនោះទេ។ ក្រុមហ៊ុន Alibaba ដែលមាននិរន្តរភាព គឺត្រូវបានសាងសង់លើអភិបាលកិច្ចរឹងមាំ ទស្សនវិជ្ជាវប្បធម៌កណ្ដាល និងការអភិវឌ្ឍទេពកោសល្យរហូត "។ គាត់បន្ថែមថា គ្មានក្រុមហ៊ុនណាអាចពឹងផ្អែកតែលើអ្នកដែលបានបង្កើតវាប៉ុណ្ណោះទេ"។

លោក ម៉ា ក៏បាននិយាយផងដែរថា ដោយសារតែសមត្ថភាពនិងថាមពលមានកម្រិត "គ្មាននរណាម្នាក់អាចរែកទំនួលខុសត្រូវ ទាំងប្រធាននិងនាយកប្រតិបត្តិជារៀងរហូតឡើយ" ។

គាត់បានសរសេរថា "គ្រូបង្រៀនតែងតែចង់ឱ្យសិស្ស លើសគ្រូ ដូច្នេះកិច្ចការដែលទទួលខុសត្រូវសម្រាប់ខ្ញុំ និងក្រុមហ៊ុនត្រូវធ្វើគឺអនុញ្ញាតឱ្យមនុស្សក្មេងៗ ដែលមានទេពកោសល្យ កាន់កាប់តួនាទីជាអ្នកដឹកនាំដូច្នេះពួកគេទទួលយកបេសកកម្មរបស់យើងដើម្បីធ្វើឱ្យវាងាយស្រួល ក្នុងការធ្វើពាណិជ្ជកម្ម គ្រប់កន្លែង "។

"ខ្ញុំក៏ចង់ត្រលប់ទៅវិស័យអប់រំវិញដែលធ្វើអោយខ្ញុំរំភើបខ្លាំង ដោយសារតែនេះជាអ្វីដែលខ្ញុំចូលចិត្តធ្វើ។ ពិភពលោកគឺធំ ហើយខ្ញុំនៅក្មេងដូច្នេះខ្ញុំចង់សាកល្បងអ្វីថ្មី" ៕