7-Eleven ត្រូវបានគេស្គាល់ថាគឺជា ហាងលក់ទំនិញរាយដ៏ល្បីមួយ ដែលមានវត្តមានតាំងពីឆ្នាំ​១៩២៧​ របស់សហរដ្ឋអាមេរិច ហើយតូ្រវបានមនុស្សជុំវិញពិភពលោកមានការពេញនិយមគាំទ្រ ស្ទើរតែគ្រប់បណ្ដាប្រទេសទាំងអស់។ ហើយនាពេលបច្ចុប្បន្នហាងទំនិញ7-Eleven ប្រភេទនេះ បានពង្រីកសាខារបស់ខ្លួន ប្រមាណជាជាង៧០០០០ សាខាទូទាំងពិភពលោក  និងអាចរកប្រាក់ចំណូលបានរាន់លានដុល្លារមិនចាញ់ផ្សារទំនើបប៉ុន្មាននោះឡើយ។​កាន់តែពិសេសទៅទៀតនោះ 7-Eleven នឹងបង្ហាញវត្តមាន នៅក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។ ហើយតើម៉ាត 7-Elevenដែលមានទំនិញរាប់រយមុខនេះ​ប្លែកនឹង ពិសេសត្រង់ណាខ្លះដែលធ្វើឲ្យគេផ្ដល់តម្លៃខ្ពស់ទៅលើវាបែបនេះ?

.ការបើកលក់ ២៤ម៉ោង

បើសិនជាយើង និយាយអំពីម៉ាត អ្នកប្រាកដជា​ នឹកឃើញ 7-Eleven មុនគេដោយសារតែ ហាងលក់ទំនិញមួយប្រភេទនេះ មានការបើកលក់រយ:ពេល ២៤​ ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្ដាហ៍ពេញតែម្ដង នេះបើប្រៀបធៀបទៅនឹងកាលពី ៤០​ ទៅ៥០​ ឆ្នាំមុនវាពិតជាពិសេសដោយសារតែកាលនោះ គឺមិនទាន់មានហាងលក់ទំនិញរាយ​ បែបនេះបើកដំណើរការ ២៤ម៉ោងនោះទេ។

.គុណភាពនៃទំនិញ

រាល់ទំនិញរបស់ 7-Eleven គឺមានគុណភាពខ្ពស់ ដោយសារតែគ្រប់ទំនិញទាំងអស់ត្រូវបានឆ្លងកាត់​នឹង​ការធ្វើតេស្ដសាកល្បងដែលអាចធានាបានថា គ្រប់ទំនិញ​នៅទីនេះមានស្ដង់ដារត្រឹមត្រូវ។ ទោះបីជា គ្រប់ទំនិញរបស់ 7-Eleven មានការដាក់លក់ទំនិញ មានតម្លៃថ្លៃលើសម៉ាតលក់ទំនិញ ផ្សេងៗបន្តិចក៏ពិតមែន ប៉ុន្តែអតិថិជននៅតែបន្តគាំទ្រ ហើយក៏មានការលក់ដាច់បំផុតជុំវិញបណ្ដាប្រទេសនៅលើពិភពលោក។

.ភាពងាយស្រួលមកកាន់អតិថិជន

7-Eleven គឺមានភាពខុសប្លែកពីហាងទំនិញគេដទៃដែលអាចដណ្តើមទីផ្សារនៅជុំវិញពិភពលោកបានយ៉ាងងាយ​ ជាមួយនឹងយុទ្ធសាស្រ្ត​របស់ 7-Eleven ។ ក្នុងនោះផងដែរ 7-Eleven ជាហាងងាយស្រួលបំផុតមួយដែលមានទំនិញលក់រាយទំហំ៦០០០០ ទូទាំងពិភពលោក។ អតិថិជនអាចចូលទៅក្នុងហាង ទិញម្ហូបភេសជ្ជៈ និងរបស់របរជាច្រើនផ្សេងទៀត។ភាគច្រើននៃហាង 7-Eleven ដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍។ដូច្នេះហាងនេះផ្តល់ជូននូវប្រភេទអាហារសម្រាប់អាហារពេលព្រឹករហូតដល់ពាក់កណ្តាលអធ្រាត្រ។មនុស្សម្នាក់អាចបង់ប្រាក់តាមរយៈកាតសាច់ប្រាក់ ឬប័ណ្ណឥណពន្ធនៅហាង 7-Eleven ណាក៏បាន។

.សេវាកម្មនៃការដឹកជញ្ចូន

 7-Eleven ក៏បានភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនដឹកជញ្ចូនដូចជា Door Dash និង Postmates ដែលប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងការទិញទំនិញតាមតម្រូវការជាមួយការដឹកជញ្ជូនដល់អតិថិជនរបស់ខ្លួនដើម្បីបំរើពួកគេអោយកាន់តែប្រសើរឡើង។កាន់តែពិសេសទៅទៀតនោះរាល់ការដឹកជញ្ចូនមានភាពលឿនរហ័ស ដោយសារតែ ក្នុងមួយតំបន់ៗគឺមានហាងទំនិញប្រភេទនេះច្រើនចំនួន ៣​ទៅ ៤​សាខា ដែលវាមានលក្ខណ: ​ ងាយ​ស្រួលស្វែងរក ងាយស្រួលទិញ និងអាចទុកចិត្តបាន។

.ការដឹកជញ្ចូនផលិតផល

រាល់ការដឹកជញ្ចូន នូវផលិតផលរបស់​ 7-Eleven គឺមានការខុសប្លែកពីគេដាច់ស្រឡះ ពីព្រោះការដឹកជញ្ចូនផលិតផលមួយមុខៗ គឺត្រូវការដឹកមកកាន់ហាងដោយឡែកពីគ្នាគ្រប់ផលិតផលទាំងអស់ ដោយមានភាពច្បាស់លាស់ទៅតាមគោលការណ៍របស់ ក្រុមហ៊ុនមួយនេះ។ដូច្នេះប្រសិនបើគិតទៅហាងទំនិញលក់រាយប្រភេទនេះ វាមានរាប់មឺុនមុខទំនិញនោះគេក៏ត្រូវការដឹកជញ្ចូនរាប់សិបឡាន ក្នុងមួយផលិតផល មិនមានភាពរញ៉េរញ៉ៃនោះឡើយ។

ទាំងអស់នេះហើយដែលធ្វើឲ្យ 7-Elevenមានការផ្ទុះ​ នឹងល្បីល្បាយទូទាំងប្រទេស ជាមួយនឹងយុទ្ធសាស្រ្តទីផ្សារខុសដាច់ស្រឡះពីហាងលក់ទំនិញដទៃ​ស្ទើរតែទាំងស្រុង។ ដូច្នេះតើអ្នកបានត្រៀមខ្លួនរួចរាល់ហើយ ឬនៅជាមួយនឹងការមកដល់​របស់ហាងទំនើប7-Eleven មកកាន់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ៕