អាល់បឺតអែងស្តែង (Albert Einstein) ជាអ្នកប្រាជ្ញ រីឯលោកអ៊ីឡន ម៉ាសខ៍ ( Elon Musk) ជាស្ថាបនិកក្រុមហ៊ុនយានអវកាស SpaceX និងក្រុមហ៊ុនឡាន ប្រើថាមពលអគ្គិសនីTesla។ ភាពជោគជ័យរបស់ពួកគាត់ អាចផ្ដល់ជាដំបូន្មានជាក់ស្តែង ដែលមនុស្សគ្រប់គ្នាអាចយកមកប្រើបាន ដើម្បីពន្លឿនការរៀនសូត្រឲ្យឆាប់ចាប់បាន ខាងក្រោមនេះជាចំនុចពិសេស៖ 

១. Albert Einstein៖ រីករាយនឹងខ្លួនឯង

Albert Einstein បានធ្វើបដិវត្តថ្មីមួយ ពីរបៀបដែលយើងស្វែងយល់ពីពិភពលោក ប៉ុន្តែមិនមានន័យថា ការងារដែលគាត់ធ្វើនេះ មិនមានភ្ជាប់ជាមួយភាពរីករាយនោះទេ។

យោងទៅតាមលោក Albert Einstein ការលោតផ្លោះផ្លូវចិត្តនិងភាពសប្បាយរីករាយ ត្រូវដើរជាមួយគ្នា។ បើអ្នកកាន់តែរីករាយនោះការរៀនសូត្រកាន់តែលឿន អ្នកក៏ឆាប់ប្រមូលបានទិន្នន័យទៅក្នុងខួរក្បាល និងឈានទៅរកភាពជោគជ័យ។

នោះហើយ ជាវិធីដើម្បីរៀនឲ្យបានច្រើនបំផុត របស់ Albert Einstein ព្រោះនៅពេលដែលអ្នកធ្វើអ្វីមួយដោយភាពរីករាយអ្នកនឹងមិនចាប់ភ្លឹកពីពេលវេលាដែលកន្លងទៅនោះទេ។

២. Elon Musk អ៊ីឡនម៉ាសខ៍៖ គិតអំពីចំណេះដឹង ឲ្យដូចជាដើមឈើ។

គាត់បានផ្លាស់ប្តូរពិភពលោក នេះជាការពិត ពីការធ្វើបដិវត្តឧស្សាហកម្មរថយន្ត ហើយបានបាញ់បញ្ជូន អ្នកអវកាសយានិកទៅក្នុងលំហអាកាស។ នោះតំណាងឱ្យចំណេះដឹងដ៏ទូលំទូលាយ។

តើគាត់រៀនច្រើនវិស័យផ្សេងៗគ្នា បានយ៉ាងដូចម្តេច? លោក បានចែករំលែកនូវយុទ្ធសាស្ត្រជាក់លាក់នេះ សម្រាប់ការរៀនសូត្រឲ្យឆាប់ចាប់បាន៖

វាមានសារៈសំខាន់ណាស់ ក្នុងការមើលចំណេះដឹងឲ្យដូចជាដើមឈើមួយប្រភេទ។ ត្រូវប្រាកដថា អ្នកបានយល់ពីគោលការណ៍គ្រឹះ ឧទាហរណ៍ យល់ពីដើមឈាន់ដល់មែកធំៗ មុនពេលអ្នកចូលទៅដល់ស្លឹក(សំដៅលើព័ត៌មានលម្អិតៗ)” ។