រាជធានីភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្ហាញនូវសុទិដ្ឋនិយម ចំពោះដំណើរការផ្គត់ផ្គង់ទឹកស្អាត ចាប់ពីឆ្នាំ​២០២៣។ សមត្ថភាពនៃការផ្គត់ផ្គង់ទឹកស្អាត ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងលែងក្លាយជាបញ្ហា នៅដើមឆ្នាំ​២០២៣ខាងមុខ នេះបន្ទាប់ពីការសាងសង់ រោងចក្រផលិតទឹកស្អាតនៅបាក់ខែង រួចរាល់។

ក្នុងរដូវប្រាំងឆ្នាំ ២០២២នេះ អាចជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានអំពាវនាវឲ្យមានការប្រើប្រាស់ ដោយការសន្សំសំចៃទឹកស្អាត ដើម្បីអាចបំពេញតម្រូវការដល់អតិថិជនផ្សេងទៀត ដែលនៅតំបន់ជាយក្រុង។

សូមជម្រាបជូនដែរថា បច្ចុប្បន្ននេះ តម្រូវការទឹកស្អាត ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅមានសរុបប្រមាណជា ៨ សែនម៉ែត្រគីប ក្នុង១ថ្ងៃ ឯលទ្ធភាពផ្គត់ផ្គង់ពីរោងចក្រទាំង៤ បានត្រឹមតែ ៦សែនម៉ែត្រគីប ប៉ុណ្ណោះ។ ក្រោយពីការសាងសង់ រោងចក្រទឹកស្អាតថ្មីរួចរាល់ នោះការផ្គត់ផ្គង់ប្រចាំថ្ងៃអាចឡើងដល់ ១លានម៉ែត្រគីប ដែលលើសពីតម្រូវការ ក្នុងពេញបច្ចុប្បន្ន៕  

ចាប់ពីដើមឆ្នាំ​២០២៣ លែងមានបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

ចាប់ពីដើមឆ្នាំ​២០២៣ លែងមានបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ