រាជធានីភ្នំពេញ៖ នៅ​ឆមាស​ទី១ឆ្នាំ២០២០ អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ បាន​ប្រមូល​ចំណូល​ពន្ធ-អាករ បាន​ចំនួន៦៨២០.៤៨ប៊ី​លាន​រៀល (ប្រមាណ​ជា ១ ៦៨៤.០៧លាន​ដុល្លារ​អាមេរិក) ស្មើនឹង៥៩.០៩%នៃ​ផែនការ​ប្រចាំឆ្នាំ ។ ចំណូល​នេះបើ​ធៀប​នឹង​ចំណូល​ពន្ធ-អាករ​ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ២០១៩ កើនឡើង​ចំនួន ៧៣៥,៨២ ប៊ី​លាន​រៀល (ប្រមាណ​ជា ១៨១.៦៨លាន​ដុល្លារ​អាមេរិក) ស្មើនឹង១២ ភាគរយ។ នេះបើតាមរបាយការណ៍ បូកសរុប​លទ្ធផល ​ប្រមូល​ចំណូល​ពន្ធ​ប្រចាំឆមាស​ទី១ឆ្នាំ២០២០ ។

របាយការណ៍នេះផងដែរ ក៏បានបញ្ជាក់ដែរថា ចំណូលពន្ធ២ប្រភេទ ដែលមានការកើនឡើងគឺ អាករលើតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណូល៕