រង្វាន់ណូបែលផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចឆ្នាំនេះ ត្រូវបានប្រគល់ជូនអតីតប្រធានធនាគារកណ្តាលអាមេរិក លោក Ben S. Bernanke និងអ្នកសេដ្ឋកិច្ចដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកពីរនាក់គឺលោក Douglas W. Diamond និង Philip H. Dybvig "សម្រាប់ការស្រាវជ្រាវលើធនាគារ និងវិបត្តិហិរញ្ញវត្ថុ។ "
រង្វាន់នេះត្រូវបានប្រកាសកាលពីថ្ងៃចន្ទដោយក្រុមប្រឹក្សាណូបែលនៅ Royal Swedish Academy of Sciences ក្នុងទីក្រុងStockholm។
គណៈកម្មាធិការផ្ដល់ពានរង្វាន់នេះ បាននិយាយថាការងាររបស់ពួកគេបានបង្ហាញនៅក្នុងការស្រាវជ្រាវ "ហេតុអ្វីបានជាការជៀសវាងការដួលរលំធនាគារគឺមានសារៈសំខាន់" ។
ការស្រាវជ្រាវរបស់អ្នកទាំងបី នៅដើមទសវត្សរ៍ឆ្នាំ 1980 បានដាក់មូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងទីផ្សារហិរញ្ញវត្ថុ និងការដោះស្រាយវិបត្តិហិរញ្ញវត្ថុ៕