ផ្ទុយទៅវិញ អ្នកនឹងក្លាយជាម្ចាស់នៃជោគវាសនាផ្ទាល់ខ្លួន ។ អ្នកត្រូវធ្វើការសម្រេចចិត្តនិងត្រូវត្រួសត្រាយផ្លូវ ដោយខ្លួនឯង ប៉ុន្តែប្រសិនបើអ្នកចង់ក្លាយជាអ្នកដែលមានឥទ្ធិពលម្នាក់ ក្នុងអាជីពនេះ អ្នកត្រូវតែពឹងផ្អែកលើមនុស្សមួយចំនួននៅជុំវិញខ្លួន ដើម្បីជួយអ្នកអោយទៅដល់ទីនោះ។ អ្នកទាំងនោះគឺ
១. គ្រូបង្វឹក ដែលអ្នកធ្លាប់តែស្ញើចសរសើរ
គ្រូបង្វឹកឬអ្នកផ្ដល់ដំបូន្មាន ជាធនធានមិនអាចខ្វះបានសម្រាប់សហគ្រិន ជាពិសេសប្រសិនបើអ្នកចាប់ផ្តើមអាជីវកម្មជាលើកដំបូង។សហគ្រិនភាគច្រើនមានក្រុមហ៊ុន លើសពីមួយ និងធ្លាប់ឆ្លងកាត់ឧបសគ្គការសម្រេចចិត្ត និងទទួលបានមេរៀនច្រើន។ ពួកគេនឹងជួយអ្នកដោយផ្តល់ជាដំបូន្មាន ទស្សនវិស័យនិងការណែនាំនៅពេលណាដែលអ្នកត្រូវការ ដោយស្ម័គ្រចិត្ត។ ពួកគេមានទំនាក់ទំនងជិតស្និទជាមួយ ប្រភពធនធាន អ្នកជំនាញ ដែលអ្នកអាចស្វែងរកប្រយោជន៍ និងអាចបង្កភាពងាយស្រួលក្នុងពេលដែលអ្នកចង់ចាប់ផ្ដើមអាជីវកម្មដំបូង។
អ្នកត្រូវប្រាកដក្នុងចិត្តថា អ្នកត្រូវតែស្វែងរកគ្រូបង្វឹក ឬអ្នកណែនាំណាដែលអ្នកកោតសរសើរជាគំរូក្នុងចិត្ត និងទុកចិត្តព្រោះគាត់អាចណែនាំអ្នក ដើរផ្លូវត្រឹមត្រូវបានយូរឆ្នាំ។ ប្រសិនបើមានការលំបាកក្នុងការស្វែងរកគ្រូបង្វឹក អ្នកអាចចូលរួមក្នុងព្រឹត្តិការណ៍ជំនួញនិងត្រូវព្យាយាមនិយាយជាមួយមនុស្សគ្រប់គ្នាដែលអ្នកបានជួប ។
២. ដៃគូដែលអ្នកគោរព
ការស្វែងរកដៃគូដែលអ្នកគោរព គឺសំខាន់ណាស់ដើម្បីបង្កើនឱកាសជោគជ័យ។ដោយមានគ្រឹះនៃការគោរពគ្នាទៅវិញទៅមក ដៃគូអាជីវកម្មនេះ មិនងាយទន់ខ្សោយក្នុងពេលមានជម្លោះ ការរៀបចំអនុវត្តការងារ ឬភាពអត្មានិយម ក្នុងការសម្រេចចិត្តនោះឡើយ។
ការស្វែងរកដៃគូដ៏ល្អមួយ គឺមិនមែនជាការងាយស្រួលនោះទេប៉ុន្តែវាជាការចាំបាច់ប្រសិនបើអ្នកចង់បង្កើនសក្តានុពលរបស់អ្នកតែអ្នកមិនគួរប្រញាប់ប្រញាល់រើសយកនរណាម្នាក់ ព្រោះអ្នកនឹងអាចជួបដៃគូអាជីវកម្មដែលល្អឥតខ្ចោះ ។
៣. បុគ្គលិកដែលអ្នកជឿទុកចិត្ត
អាជីវកម្មមួយ មិនអាចទទួលបានជោគជ័យដោយធ្វើការតែម្នាក់ឯងនោះទេ ។ អ្នកចាំបាច់ត្រូវពង្រឹងទំនាក់ទំនងជាមួយបុគ្គលិក ដែលអាចទុកចិត្តបាន ដើម្បីជួយការងារប្រចាំថ្ងៃ ។ ពួកគេដូចជារថយន្តសម្រាប់ធ្វើដំណើរ ឆ្ពោះទៅរកគោលដៅរបស់អ្នកដូច្នេះអ្នកត្រូវជឿថាពួកគេអាចធ្វើកិច្ចការដែលអ្នកបានបែងចែកជោគជ័យឬមិនជោគជ័យក្ដី ។
ដើម្បីទាក់ទាញបុគ្គលិកសំខាន់សម្រាប់ក្រុមហ៊ុនអ្នកត្រូវការបង្កើតគោលការណ៍ណែនាំច្បាស់លាស់ វប្បធម៌ក្នុងក្រុមហ៊ុន ហើយពិសេស ក្នុងអំឡុងដំណើរការនៃការសំភាសន៍ការងារ។ រកមើលបេក្ខជនដែលមានបុគ្គលិកលក្ខណៈល្អនិងមានភាពស្មោះត្រង់ពិតប្រាកដ ជាជាងរើសយកបេក្ខជនដែលមានប្រវត្តិការងារជោគជ័យច្រើនឬអ្នកដែលមានប្រវត្តិសិក្សាអប់រំបានជ្រៅជ្រះ។
៤. មិត្តភ័ក្រ្តដែលអោយតម្លៃលើការងាររបស់អ្នក
មិត្តភក្កិចិត្តមួយថ្លើមមួយ នឹងអាចជួយអ្នកបានច្រើនជាងអ្នកធ្លាប់បានរំពឹងទុក បើអ្នកបានអនុញ្ញាតឱ្យពួកគេជួយ។ មិត្តដែលគាំទ្រអ្នកក្នុងដំណើរទៅរកភាពជោគជ័យរកគោលដៅដែលអ្នកចង់ទៅ មិត្តដែលតែងតែរីករាយក្នុងការចូលរួមចំនែកការងារ គឺមិត្តទាំងនេះហើយដែលអ្នកគួរតែអនុញ្ញាតអោយពួកគេជួយ ផ្ដល់ជាមតិយោបល់ និងជាកម្លាំងចិត្តដ៏រឹងមាំ ។
៥. ក្រុមគ្រួសារដែលគាំទ្រអ្នក
ជាចុងក្រោយ កុំភ្លេចពីឥទ្ធិពលនិងសារៈសំខាន់នៃគ្រួសាររបស់អ្នកអោយសោះ។ ពួកគេ តែងតែនៅក្បែរអ្នកគ្រប់ពេលវេលា មិនថាមុនពេលដែលអ្នកចាប់ផ្តើមអាជីវកម្មឬក្នុងពេលបច្ចុប្បន្ននោះទេ ទោះជាក្រុមហ៊ុនរបស់អ្នកទទួលបានជោគជ័យ ឬការបរាជ័យក៏ដោយគាត់ទាំងអស់គ្នានឹងនៅតែគាំទ្រ និងជាកម្លាំងចិត្តដ៏សំខាន់បំផុត។ អ្នកត្រូវតែចែករំលែកពីបញ្ហាការព្រួយបារម្ភនិងបញ្ហាប្រឈមដែលបានជួបប្រទះ។ ការគេចវេសពីបញ្ហា ដោយមិនព្រមរកដំណោះស្រាយ នឹងអាចធ្វើឱ្យអ្នកកាន់តែមានភាពតានតឹងព្រមទាំងឃ្លាតឆ្ងាយពីក្រុមគ្រួសារថែមទៀត។
ចូរនៅក្បែរមនុស្សដែលអ្នកជឿទុកចិត្ត ស្រឡាញ់និងគោរព បើទោះបីជាអ្នកបរាជ័យក៏ដោយអ្នកក៏នឹងអាចរីករាយជាមួយនឹងការធ្វើដំណើរនេះផងដែរ៕