ប្រទេសវៀតណាម៖ ក្រុមហ៊ុនផ្សារទំនើប Aeon របស់ជប៉ុន គ្រោងនឹងបង្កើនចំនួនផ្សារទំនើបបីដង នៅក្នុងប្រទេសវៀតណាមនៅឆ្នាំ 2025 ដែលជាផ្នែកនៃយុទ្ធសាស្រ្តពង្រីក ដើម្បីបំពេញតម្រូវការរបស់ប្រជាជនវណ្ណៈកណ្តាលដែលកំពុងកើនឡើងក្នុងប្រទេសនេះ។
របាយការណ៍របស់ Nikkei Asia បាននិយាយថា ចំនួនផ្សារទំនើប Aeon នឹងកើនឡើងជិតបីដង ដល់ 16 នៅទូទាំងប្រទេសវៀតណាម។ ផ្សារ Aeon មានហាងតូចៗប្រហែល 200 នៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន រួមទាំងផ្សារទំនើបចំនួន 6។ ហាងទាំងនេះប្រមូលផ្តុំនៅទីក្រុងហូជីមិញ និងហាណូយ ដែលជាទីក្រុងធំជាងគេរបស់វៀតណាម។
នាយកប្រតិបត្តិជាន់ខ្ពស់របស់ Aeon ដែលនិយាយថា ប្រទេសវៀតណាមគឺជា "ទីផ្សារដ៏សំខាន់បំផុតក្នុងយុទ្ធសាស្ត្រនៅបរទេសរបស់យើង"។
ប្រទេសវៀតណាម មានប្រជាជនប្រមាណ 100 លាននាក់ដែលមានអាយុជាមធ្យម 33 ឆ្នាំ។ Aeon បានចូលប្រទេសវៀតណាមក្នុងឆ្នាំ 2014 ហើយបានវិនិយោគជាង 1.18 ពាន់លានដុល្លារ ត្រឹមបច្ចុប្បន្ន៕