ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (????) ទើបនឹងចេញនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនប្រចាំឆ្នាំ២០២០នា ថ្ងៃទី៣០មីនានេះ ដែលបានបង្ហាញពីការធ្លាក់ចុះប្រាក់ចំណេញដល់៩៣% ធៀបនឹងឆ្នាំ២០១៩ គិតជាទឹកប្រាក់ថយចុះ (៥៧.៣២០.៣០៥) ពាន់រៀល៕

របាយការណ៍បង្ហាញដែរថា ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនមាន៖

  • ចំណូល៦៧.៤៧៧.២០១ ពាន់រៀល ដែលនេះធៀបនឹងឆ្នាំមុន មានការថយចុះ  (៨៤.៥៧៦.៤៥៧) ពាន់រៀល ស្មើនឹង(៥៦)%។
  • ចំណេញ/ខាតប្រតិបត្តិការ៩.៨៤០.៩០៤ ពាន់រៀល៦៨.៧២១.៦៥២ ពាន់រៀល(៥៨.៨៨០.៧៤៨) ពាន់រៀល(៨៦) %
  • ចំណេញ/ខាតសុទ្ធ ៤.៣១៥.៧៨២​ ពាន់រៀល ដែលនេះធៀបនឹងឆ្នាំមុន មានការថយចុះ  (៥៧.៣២០.៣០៥) ពាន់រៀល ស្មើនឹង (៩៣)%៕

មូលហេតុដោយសារឆ្នាំ ២០១៩ ក្រុមហ៊ុនបានធ្វើការកែសម្រួលប្រព័ន្ធហិរញ្ញវត្ថុ( IFRS ១៥) ហើយសម្រាប់ឆ្នាំ ២០២០ ការលក់ដីធ្លីរបស់ក្រុមហ៊ុន ត្រូវបានរងផលប៉ះពាល់ដោយរោគរាតត្បាត Covid-19 ។