ក្រុមហ៊ុនអេឡិចត្រូនិកយក្ស អេម៉ាហ្សូន (Amazon) ទើបតែបានក្លាយជាក្រុមហ៊ុនលំដាប់កំពូល នៅក្នុង Fortune 500 ជាលើកដំបូង។

ក្រុមហ៊ុន ក៏បានបង្កើនតម្លៃសេវាកម្ម Prime ពី 99 ដុល្លារក្នុងមួយឆ្នាំ ដល់ 119 ដុល្លារ ហើយអ្នកវិភាគជាច្រើនមានសុទិដ្ឋិនិយមអំពីការផ្លាស់ប្តូរនេះ។ លោក DougAnmuth នៅក្រុមហ៊ុន JPMorgan បានថ្លែងថា: «យើងមិនរំពឹងថា ក្រុមហ៊ុននឹងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ច្រើនទេ ដោយសារតែតម្លៃសេវាកម្មកាន់តែកើនឡើង»។

 

ភាគហ៊ុនជាទូទៅកើនឡើងតម្លៃ ដូច្នេះប្រសិនបើអ្នកបានវិនិយោគនៅក្នុងក្រុមហ៊ុនAmazon នៅដើមឆ្នាំការវិនិយោគរបស់អ្នកនឹងបានផលលើសការរំពឹងទុក។ យោងតាមការគណនា បើអ្នកវិនិយោគត្រឹម 1,000ដុល្លារក្នុងឆ្នាំ 2008 នោះ ប្រាក់វិនិយោគរបស់អ្នកនឹងមានតម្លៃជាង 20.000 ដុល្លារ( ពីរម៉ឺនដុល្លារ) គិតត្រឹមថ្ងៃទី25 ខែឧសភា ឆ្នាំ ២០១៨នេះ ឬច្រើនជាង 20 ដង រួមទាំងការឡើងថ្លៃ និងការយកភាគលាភវិនិយោគបន្ត។

សេវាកម្ម Prime របស់ក្រុមហ៊ុនAmazon ឥឡូវនេះមានសមាជិកដល់ទៅ 100 លាននាក់នៅទូទាំងពិភពលោកបើតាមការប្រកាសនៅក្នុងលិខិតប្រចាំឆ្នាំរបស់លោក ចេហ្វ បេហ្សូស៍ (Jeff Bezos) ដែលជាស្ថាបនិកនិងនាយកប្រតិបត្តិលោក ដែលមានទ្រព្យសម្បត្តិសរុបជាង 130ពាន់លានដុល្លារ