រាជធានីភ្នំពេញ៖ បន្តលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ ចំនួន ៦ខែទៀត គឺចាប់ពីខែ មករា ដល់ មិថុនា ឆ្នាំ២០២២ សម្រាប់អាជីវកម្ម មួយចំនួនដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍។ នេះបើតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងថ្ងៃ ០១ កុម្ភៈ ឆ្នាំ​២០២២។

ពន្ធប្រចាំខែដែលត្រូវបានលើកលែងពន្ធមាន ដូចជា អាករលើតម្លៃបន្ថែម ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់បៀវត្ស ពន្ធលើអត្ថប្រយោជន៍បន្ថែម ពន្ធកាត់ទុក អាករពិសេសលើទំនិញ និងសេវាមួយចំនួន ជាដើម។

ការលើកលែងពន្ធនេះ គឺសម្រាប់តែប្រភេទ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានទីតាំងនៅ ក្នុងរាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប កំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត ប៉ុណ្ណោះ៕