ខេត្តកណ្ដាល៖ ស្ថា​នី​យ៍​សាក​ ​E​V​ ​ចំនួន​ ​១​0 ​នឹង​ត្រូវ​សាងសង់​នៅ​ក្នុងឆ្នាំនេះ​ ​ហើយ​ស្ថា​នី​យ៍​សាក​ ​E​V​ ​ក៏​នឹង​ត្រូវ​បង្កើត​ឡើង​ផង​ដែរ​នៅ​ក្នុង​ខេត្ត​ ​បាត់​ដំបង​ ​សៀមរាប​ ​និង​ ​ព្រះ​សី​ហ​នុ​។​  ​ទេសរដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​  បាន​ថ្លែង​បែប​នេះ​ ក្នុង​ពិធី​​បញ្ចុះបឋមសិលាសាងសង់ ឃ្លាំងស្តុកទំនិញត្រជាក់ នៅ​ខេត្ត​កណ្តាល​ កាល​ពីថ្ងៃ២២មីនា ២០២២។

ដើម្បី​ផ្សព្វផ្សាយ​រថយន្ត​អគ្គិសនី​ ​ឬ​ ​E​V​s ​នៅ​ក្នុង​ប្រទេស​ ​ក្រសួង​នឹង​ដាក់​បង្ហាញ​ជាលើកដំបូង​ នូវ​រថយន្ត​អគ្គិសនី​ ​និង​បច្ចេកវិទ្យា​ពាក់ព័ន្ធ​នានា​នៅ​ចុង​ស​ប្តាហ៍​នេះ ដោយបាន​អញ្ជើញ​ក្រុមហ៊ុន​ផលិត​រថយន្ត​ ​E​V​ ​ចូលរួម​ព្រឹត្តិការណ៍​នេះ​។​

​លោក ​មានប្រសាសន៍ថា​៖ ​នៅ​ថ្ងៃសៅរ៍​ ​ក្រសួង​នឹង​ដាក់​តាំង​បង្ហាញ​រថយន្ត​ ​E​V​ ​នៅ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​។ ក្រុមហ៊ុន​ផលិត​រថយន្ត​ ​E​V​ ​និង​ម៉ូតូ​នឹង​បង្ហាញ​ផលិតផល ​និង​ធ្វើ​ការពិភាក្សា​ជា​ក្រុម​ស្តីពី​យុទ្ធសាស្ត្រ​ ​E​V​ ​របស់​កម្ពុជា​។​

​បន្ថែមពីនេះ លោកបានបន្តលើកឡើងថា​៖ ​ព្រឹត្តិការណ៍​នេះ​គឺ​ស្របតាម​ផែនការ​របស់​រដ្ឋាភិបាល ​ក្នុង​ការ​ផ្សព្វផ្សាយ​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​។​ ​​ ​ក្រសួងក៏​កំពុង​ពិភាក្សា​ជាមួយ​ស្ថានីយ​ចាក់​ប្រេងឥន្ធនៈ​ ​​ដូចជា​ ​Ca​l​t​ex​, ​Total​ ​និង​ ​P​T​T​ ដើម្បី​ដំឡើង​ចំណុច​សាក​ ​E​V​ ។ ដោយពួកគេ​បាន​យល់ព្រម​រួចហើយ​៕