រាជធានីភ្នំពេញ៖ គម្រោងសរុបចំនួន៥២ ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ក្នុងរយៈពេល៤ខែ នៃឆ្នាំ ២០២២នេះ ដែលសរុបជាទុនវិនិយោគ មានប្រមាណ២៥០០លានដុល្លារ។
គម្រោងវិនិយោគដែលត្រូវបានអនុម័ត មានចម្រុះលើវិស័យជាច្រើនមុខ តែភាគច្រើនគឺលើគម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ រោងចក្រកែច្នៃ វេចខ្ចប់ផ្លែឈើ ផលិតសម្ភារៈបរិក្ខារប្រើប្រាស់។