រាជធានីភ្នំពេញ៖ ត្រឹមតែរយៈពេលជាង១ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុន/សហគ្រាសចំនួន ១០ ០០០ បានចុះបញ្ជីអាជីវកម្មដោយជោគជ័យជាស្ថាពរ តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ១។ 

ប្រព័ន្ធនេះត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ដែលជាការចុះបញ្ជីក្រុមហ៊ុន/សហគ្រាសជាកញ្ចប់ជាមួយក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និង ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 

ក្រុមហ៊ុននីមួយៗជាមធ្យមប្រើពេល៨ថ្ងៃ ការចុះបញ្ជីតាមថ្នាលនេះដើម្បីសម្រេចបានជោគជ័យ ដែលថ្នាលនេះបានពន្លឿននិងកាត់បន្ថយការស្មុគស្មាញជាច្រើន ធៀបនឹងដំណើរការនៃការចុះបញ្ចីអាជីវកម្មកន្លងមក។ 

នេះជាតំណភ្ចាប់ទៅកាន់វិបសាយដើម្បីចុះឈ្មោះ Registration Services | Online Business Registration

គួរបញ្ជាក់ផងដែរថា ដំណាក់កាលទី ១នេះ ក៏មានប្រព័ន្ធចុះបញ្ជីដាច់ដោយឡែកមួយទៀត សម្រាប់គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (Qualified Investment Project – QIP) ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ៕