អាមេរិក៖ ពេលនេះ ក្រុមហ៊ុន Microsoft មានតម្លៃជាង ២ទ្រីលានដុល្លារ ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មាន និងថ្ងៃព្រហស្បតិ៍នៅ ២៦៦,៦៩ ដុល្លារក្នុងមួយហ៊ុន។
ការឡើងថ្លៃនេះ ស្របពេលដែលក្រុមហ៊ុន Microsoft រៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយដាក់បង្ហាញប្រព័ន្ធវីនដូ ១១ (Window11) ដែលជាជំនាន់ថ្មីនៃប្រព័ន្ធដំណើរការកុំព្យូទ័រ ដែលអាចដំណើរការកម្មវិធី android ដូចក្នុងទូរស័ព្ទដៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។
តម្លៃរបស់ក្រុមហ៊ុន Microsoft បានកើនឡើងទ្វេដងក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដែលត្រូវបានពង្រឹងដោយតំរូវការសំរាប់ផលិតផលជាច្រើន ដូចជាកម្មវិធី Team App, ដែលដែលមានការពេញនិយមខ្លាំង ក្នុងកំឡុងពេលមានជំងឺរាតត្បាតឆ្លង។
បន្ថែមពីនេះ ក្រុមហ៊ុន Microsoft ក៏បានទិញ ក្រុមហ៊ុន Linkedin, កម្មវិធីGame MineCraft ផងដែរ។ នេះបាន ឆ្លុះបញ្ចាំងពីក្រុមហ៊ុនដែលកាន់តែមានភាពរឹងមាំឡើងវិញ ជាមួយប្រព័ន្ធប្រតិបត្តិការ Windowថ្មី ដ៏លេចធ្លោ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Microsoft ឈរនៅលំដាប់លេខពីរ បន្ទាប់ពីក្រុមហ៊ុន Apple ដែលមានតម្លៃទីផ្សារដល់ចំនួន ២ទ្រីលានដុល្លារ តាំងតែពីខែសីហាឆ្នាំ ២០២០ មកម្ល៉េះ៕