ប្រទេសវៀតណាម៖ ក្រុមហ៊ុនប្រេង និងឧស្ម័នយក្ស Petrovietnam កំពុងស្វែងរកការអនុញ្ញាតពីរដ្ឋាភិបាលដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេង និងកន្លែងស្តុកប្រេងឆៅតម្លៃ 17-18.5 ពាន់លានដុល្លារ នៅភាគខាងត្បូងប្រទេសវៀតណាម ចំពេលមានការខ្វះខាតប្រេងឥន្ធនៈក្នុងស្រុក។
Petrovietnam ជាក្រុមហ៊ុនរដ្ឋ បានលើកឡើងនៅក្នុងសំណើមួយថា គម្រោងដែលមានទីតាំងនៅ Ba Ria – Vung Tau នឹងត្រូវអភិវឌ្ឍជាពីរដំណាក់កាល ដោយត្រូវការថវិកា 70ភាគរយ ក្នុងដំណាក់កាលដំបូង។ ប្រសិនបើត្រូវបានអនុម័ត នេះនឹងក្លាយជារោងចក្រចម្រាញ់ប្រេងទីបីនៅប្រទេសវៀតណាម។
ក្រុមហ៊ុន Petrovietnam ព្យាករណ៍ថា ប្រទេសវៀតណាមនឹងអាចមាន ការខ្វះប្រេងឥន្ធនៈចំនួន 19.5 លានតោនប្រចាំឆ្នាំ ចាប់ពីឆ្នាំ 2030 និងខ្វះប្រេង 49 លានពីឆ្នាំ 2045 ។ គម្រោងនេះនឹងត្រូវសាងសង់ក្នុងរយៈពេលបីឆ្នាំ គ្រោងបញ្ចប់នៅឆ្នាំ២០២៧៕ VnExpress