រូបភាពពី CBS News

កំឡុងឆ្នាំ ១៩៤០និង៥០ កូកាកូឡា បានកាន់កាប់ទីផ្សារជាង ៦០% ។ ប៉ិបស៊ី បានដួលរលំនិងក្ស័យធនជាច្រើនដងដើម្បីជ្រៀតចូលទីផ្សារ។

លុះឆ្នាំ ១៩៨០ ប៉ិបស៊ី គ្រាន់តែទាញបានទីផ្សារ ៣ភាគរយប៉ុណ្ណោះ ពីកូកាកូឡា។ រឿងនេះ បានធ្វើឲ្យភ្ញាក់ផ្អើលនិងមានប្រតិកម្មយ៉ាងខ្លាំងពីកូកាកូឡា។ នោះគឺធ្វើឲ្យ កូកាកូឡា បានសម្រេច ផ្លាស់ប្តូររូបមន្តដើម។ 

ការសម្រេចិត្តនេះ គឺតាមទិន្នន័យស្ទង់មតិមួយ។ កូកាកូឡាបានចាប់ផ្តើម “គម្រោងខាន់សាស” ​​។ នៅក្នុងការស្ទង់មតិ កូកាកូឡាបានរកឃើញថាជាង ៧៥% នៃអ្នកឆ្លើយតបចូលចិត្តរសជាតិថ្មី។ ១៥% មិនអើពើ និង ១០% មានការមិនពេញចិត្តចំពោះរសជាតិថ្មី។ 

នៅពេលដែលកូកាកូឡា ដាក់ចេញលក់​ រស់ជាតិថ្មី អតិថិជនជាច្រើន ចាប់ផ្ដើមមិនពេញចិត្តរស់ជាតិថ្មី និងខឹងសម្បារជាខ្លាំង ហើយបណ្តាញសារព័ត៌ មានបានចេញផ្សាយឡើងរង្គើទីផ្សារពីភាពអវិជ្ជមាននេះ។ នេះជាពេលដែល ប៉ិបស៊ី ទាញបានទីផ្សារកាន់តែធំ។

កូកាកូឡា បានឃើញការធ្លាក់ចុះនៃការលក់ ហើយសំខាន់ជាងនេះទៅទៀត គឺការខូចខាតដ៏ធំចំពោះការយល់ឃើញរបស់អតិថិជន លើម៉ាកយីហោរបស់ខ្លួន។

កូកាកូឡា បានធ្វើការស្ទង់មតិម្ដងទៀត តែលទ្ធផលគឺខុសគ្នាពីមុនស្រឡះ ដោយលទ្ធផលបង្ហាញថា មានតែ១៣%ប៉ុណ្ណោះ ដែលពេញចិត្តរសជាតិថ្មី។ ត្រឹមតែ៣ខែ បន្ទាប់ពីការចេញផ្សាយនូវ New Coke ប្រធានក្រុមហ៊ុនកូកាកូឡា បានចេញនិយាយថា៖ កូកាកូឡានឹងវិលត្រឡប់មកភាពដើមវិញ ហើយទទួលស្គាល់ពីការសម្រេចចិត្តខុស

កូកាកូឡាបានខាតបង់ ៣០លានដុល្លារ និង៤លានដុល្លារលើការស្ទង់មតិ។ បើគិតជាលុយក្នុងឆ្នាំ២០២០នេះ គឺមានតម្លៃប្រមាណជា ៨២ លានដុល្លារ។

មិនមែនផលិតផលទាំងអស់ ដូចជាឡាននិងគ្រឿងអេឡិចត្រូនិចទេ។ ជាមួយនឹងគ្រោះមហន្តរាយកូកាកូឡាថ្មី  ក៏ចេញបាននូវឃ្លាមួយថា "ប្រសិនបើវាមិនខូចទេ កុំជួសជុលវា " ៕