ហេតុអ្វីអ្នកដឹកនាំខ្លះ ទទួលបានជោគជ័យជាងអ្នកខ្លះទៀត? ហេតុអ្វីបានជា មេដឹកនាំមួយចំនួន អាចឈានដល់ ភាពជោគជ័យកំពូល ខណៈពេលដែលអ្នកផ្សេងទៀតត្រូវបន្សល់នូវគំនរបាក់បែកព្រោះតែដឹកនាំខុស?

អាកប្បកិរិយាអ្នកខ្លះ បង្ហាញឲ្យឃើញពីភាពជាអ្នកដឹកនាំនៅក្នុងខ្លួនហើយអ្នកផ្សេងទៀត មិនមានភាពជាអ្នកដឹកនាំនោះទេ។  ប៉ុន្តែហេតុអ្វីបានជាមេដឹកនាំខ្លះនៅតែបរាជ័យ?

ខាងក្រោមនេះជាចំនុចសំខាន់៣ ដែលនាំឲ្យយអ្នកដឹកនាំខ្លះ ទទួលនូវភាពបរាជ័យ

១. មិនអាចកសាងទំនាក់ទំនងល្អ

មានករណីជាច្រើន អ្នកដែលបានរួមចំណែកដល់សមិទ្ធផលនិងភាពជោគជ័យរបស់ក្រុមហ៊ុន គឺជាអ្នកដែលត្រូវបាន ដំឡើងឋានៈជាអ្នកដឹកនាំ។ទោះជាយ៉ាងណាក៏ដោយ ការទទួលជោគជ័យក្នុងការបំពេញភារកិច្ច គឺមិនដូចគ្នា នឹងកិច្ចការដែលអាចដឹកនាំមនុស្សបានទេ។មូលហេតុចម្បងមួយ ក្នុងចំណោមមូលហេតុធំបំផុត ដែលអ្នកដឹកនាំបរាជ័យគឺថា ពួកគេមិនចេះកសាងនិងគ្រប់គ្រងទំនាក់ទំនងបានល្អ។ នៅពេលអ្នកដឹកនាំមិនមានភាពវ័យឆ្លាត ដើម្បីបង្កើតទំនាក់ទំនងដ៏រឹងមាំនោះ ឱកាសសម្រាប់ពួកគេ គឺមិនអាចក្លាយជាអ្នកដឹកនាំយូរអង្វែងទេ។ កូនក្រុមមិនចង់ដើរតាមមេដឹកនាំដែលទន់ខ្សោយទេ។ ពួកគេមិនចូលចិត្ត មិនទុកចិត្ត និងមិនចង់ធ្វើការឱ្យអ្នកដឹកនាំដែលខ្សោយទេ។

២. មិនអាចបង្កើតបានក្រុមការងារល្អបាន

ដូចគ្នានឹងការបង្កើតទំនាក់ទំនងបុគ្គល អ្នកដឹកនាំខ្លះពិបាកមានពេលវេលា ក្នុងការកសាងក្រុមការងារល្អ។ ទោះបីជាមានក្រុមហើយក៏ដោយ ក៏ពួកគេមិនបានដឹងពីរបៀបដឹកនាំកូនក្រុមដែរ។បញ្ហាសម្រាប់អ្នកដឹកនាំមិនល្អគឺថា ពួកគេមិនប្រាកដថា អ្វីជាក្រុមការងារល្អទេ។ ពួកគេបង្កើតក្រុមតាមការយល់ថាខ្លួនឯងថា ជាក្រុមល្អ ក្រុមការងារខ្លាំង ប៉ុន្ដែពួកគេមិនដឹងថា ត្រូវគ្រប់គ្រងក្រុមនោះវាស់វែងភាពជោគជ័យបានយ៉ាងដូចម្ដេច។

៣. មិនអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបាន

មេដឹកនាំដែលចុងបញ្ចប់ជួបការបរាជ័យ ច្រើនតែមិនចេះសម្របខ្លួនទៅតាមស្ថានភាព។មិនមែនថាពួកគេ មិនអាចសម្របខ្លួនទេ តែពួកគេជ្រើសរើសមិនចង់សម្របខ្លួន ពីព្រោះពួកគេមិនត្រូវការ។តាមការពិត ក្រុមហ៊ុនទើបបើក ដំបូងៗ មានជាច្រើនដែលបរាជ័យ ដោយសារតែអ្នកដឹកនាំ មិនព្រមសម្របខ្លួននៅពេលវេលាដែលចាំបាច់។មនុស្សដែលមិនចេះសម្របខ្លួន មិនមានភាពបទបែន គឺពឹងផ្អែកលើជំនាញនិងបទពិសោធន៍កន្លងមកដោយបដិសេធ មិនប្រកាន់យកតាមរបៀបផ្សេង ឬមិនជ្រើសរើស បែបបទនៃភាពជាអ្នកដឹកនាំបែបថ្មីហើយក៏មិនជ្រើសរើសរៀនជំនាញអ្វីថ្មី។ ជម្រើសទាំងនេះ នាំឱ្យគេជួបបរាជ័យ។ប្រសិនបើមេដឹកនាំមិនចេះបទបែនបែបនេះ គាត់មិនត្រូវ គេរើសឲ្យធ្វើជាមេដឹកនាំទៀតទេ៕