ប្រទេសវៀតណាម៖ ក្រសួងសំណង់របស់វៀតណាមបានឲ្យដឹងថា តម្លៃដែកថែបបានកើនឡើង ៤០-៥០ ភាគរយនៅឆ្នាំនេះ ទោះបីមិនមានការខ្វះខាតក៏ដោយ ដោយហៅវាថា ជាការប្រែប្រួលតម្លៃខុសពីធម្មតា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា មានការផ្គត់ផ្គង់ដែកចំនួន ១៤ លានតោន ដែលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការក្នុងស្រុកនិងនាំចេញ។ តម្លៃត្រូវបានកំណត់ជាធម្មតា ដោយការផ្គត់ផ្គង់តំរូវការ ប៉ុន្តែការឡើងថ្លៃនាពេលថ្មីៗនេះ មិនបានអនុវត្តតាមគោលការណ៍នោះទេ។

ដែកថែបគឺជាសម្ភារៈសំណង់សំខាន់មួយដែលជាធម្មតាត្រូវចំណាយ ១០-៣០ ភាគរយនៃតម្លៃគម្រោង។ ការឡើងថ្លៃដែកថែបនិងវត្ថុធាតុដើមផ្សេងទៀត បានធ្វើឱ្យប្រាក់ចំណេញរបស់អ្នកម៉ៅការនិងគំរាមធ្វើឱ្យពួកគេបាត់បង់ការងារ។

ក្រសួងបានអំពាវនាវដល់អាជ្ញាធរខេត្ត - ក្រុងទប់ស្កាត់ ការតម្លើងតម្លៃនៃការដែកថែបនិងសម្ភារៈសំណង់ផ្សេងៗទៀត។ ពួកគេអាចផ្សព្វផ្សាយអត្រាយោងប្រចាំខែដើម្បីជួយដល់ផែនការអាជីវកម្ម។

សមាគមដែកថែបវៀតណាម (VSA) បាននិយាយកាលពីខែមីនាថា តម្លៃអាចនឹងកើនឡើងនៅចុងត្រីមាសទី ៣ ដោយសារកង្វះខាតដែកឆៅនៅក្នុងប្រទេសចិន និងឥណ្ឌាទោះបីជាមិនមាននៅក្នុងប្រទេសវៀតណាមក៏ដោយ។របាយការណ៍នេះបានបន្ថែមទៀតថា ជំងឺរាតត្បាតបានបណ្តាលឱ្យការចែកចាយត្រូវពន្យារពេលដែលបណ្តាលឱ្យតម្លៃកើនឡើង៕VnExpress