ការកែលម្អហិរញ្ញវត្ថុ គឺមិនមែនជាការសម្រេចចិត្តផ្លាស់បន្ដូរបែបបទនៃការរស់នៅទាំងស្រុងនោះទេ។មិនចាំបាច់ទាល់តែក្លាយជា អ្នកវិនិយោគ ដែលពូកែបំផុត ឬត្បិតត្បៀតថវិការក្នុងការចំណាយហើយញាំតែនំបុ័ងនោះទេ។
ជាទូទៅ នៅជិតបំណាច់ឆ្នាំ គឺជាពេលដែលមនុស្សជាច្រើនគិតអំពីការរៀបចំហិរញ្ញវត្ថុឱ្យបានប្រសើរសម្រាប់ឆ្នាំបន្ទាប់។ប្រសិនបើអ្នកមិនត្រៀមខ្លួនជាស្រេចសម្រាប់រៀបចំគម្រោងឲ្យធំ អ្នកអាចធ្វើការសម្រេចចិត្តតូចៗមួយចំនួនដែលអាចកែប្រែស្ថានភាពហិរញ្ញវត្ថុរបស់អ្នកបាន
១ ដឹងឲ្យច្បាស់ពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក
អ្នកមិនត្រូវការឱ្យក្លាយទៅជាគណនេយ្យករ ឬរកគ្រូហិរញ្ញវត្ថុជំនាញណាទេគឺផ្ដើមពីការអប់រំខ្លួនឯង នៅក្នុងកន្លែងដែលចំបាច់បំផុត។មានចំនុចពីរដែលអ្នកត្រូវដឹងជាចាំបាច់ ទី១ អ្នកត្រូវដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក តើមានអ្វីខ្លះរកបានពីណា និងជំពាក់អ្នកណាខ្លះ? ទី២ អ្នកត្រូវដឹងពីមូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុតើអ្វីដែលបំណុលល្អ អ្វីជាបំណុលអាក្រក់? អ្នកត្រូវដឹងថា តើអាត្រាការប្រាក់ប៉ះពាល់ឬផ្ដល់ប្រយោជន៍ដល់អ្នក ប៉ុណ្ណា?
២ កំណត់គោលដៅ ដែលអាចសម្រេចបាន
ប្រសិនបើអ្នកមិនទាន់បានកំណត់គោលដៅ គឺមិនមានពេលវេលាឯណាដែលប្រសើរជាងចាប់ផ្ដើមពេលនេះទេ ។ គោលដៅនេះសំខាន់ ដែលអាចឲ្យយើងដឹងថា ដើរបែបណា ដល់ត្រឹមណាហើយសម្រេចបានប៉ុណ្ណា ។ ការធ្វើបែបនេះបាន គឺអ្នកត្រូវមានគោលដៅពិតប្រាកដសម្រាប់កំណត់ឲ្យខ្លួនអ្នក។
ជាឧទាហរណ៍ គោលដៅរបស់អ្នក គឺ សន្សំលុយឬក៏បង់ផ្ដាច់ប្រាក់កម្ចី។ ដូច្នេះ អ្នកត្រូវដឹងឲ្យច្បាស់ថាតើអ្នកត្រូវសន្សំប្រាក់ប៉ុណ្ណា? អ្នកត្រូវដឹងថា តើត្រូវសន្សំយ៉ាងដូចម្ដេច?តើរៀបចំផែនការយ៉ាងណា ទើបអាចសន្សំបាន ៥០០ដុល្លារក្នុងមួយខែ? ឬក៏អ្នកត្រូវកាត់ចំនាយ២០០ដុល្លារ ដើម្បីអាចសល់លុយ ២០០ដុល្លារទៀត?
ត្រូវចាំថា អ្នកត្រូវរៀបចំគោលដៅឲ្យបានលំអិត ហើយគោលដៅគឺកំណត់តាមលទ្ធភាពដែលអាចសម្រេចបានមិនត្រូវកំណត់ធំពេក ដែលអាចឲ្យអ្នកបរាជ័យ ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍និងស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។
៣ ការចំណាយពេលគ្រប់គ្រាន់
ទីក្រុងរ៉ូមមិនមែនសង់ហើយត្រឹមតែមួយថ្ងៃទេ។ ដំបូង អ្នកគួរតែប្រាកដថាអ្នកបានចំណាយពេលវេលាខ្លះ ដើម្បីគិតមុននឹងទិញអ្វីមួយ។ វិធីសាស្រ្ដនេះអាចឲ្យអ្នកចំណាយលុយមានប្រសិទ្ធិភាពបំផុត។ ទីពីរអ្នកគួរតែយកពេលវេលារបស់អ្នកបង្កើតផែនការហិរញ្ញវត្ថុ។នៅពេលដែលការខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅមួយ ផ្តល់ពេលវេលាគ្រប់គ្រាន់ដើម្បីអ្នកអាចឈានដល់គោលដៅ មិនត្រូវសន្សំហួសហេតុ ហើយឲ្យបានលឿន គឺវានឹងនាំការពិបាកដល់អ្នក។ដូច្នេះ អ្នកត្រូវមានការអត់ធ្មត់ ជាមួយពេលវេលាដែលបានកំណត់ក្នុងផែនការ។
៤ លុបបំបាត់ចំណាយ ដែលអ្នកមិនប្រើ
អ្នកអាចមិនបានចាប់អារម្មណ៍ពីការចំណាយលើសេវាប្រចាំខែខ្លះដែលមិនបានប្រើ ដូចជា កាតសមាជិកហាត់កីឡា កាតវីអាភីផ្សេងៗជាដើម ដូច្នេះគួរពិនិត្យឡើងវិញរាល់ខែ ថាអ្វីដែលត្រូវចំណាយ ដោយមិនបានប្រើសេវាកម្ម? អ្នកអាចឈប់ចំនាយប្រើប្រាស់វាបើសិនជាមិនចាំបាច់ហើយនេះជាការបង្រៀនអ្នក ឲ្យមានទម្លាប់នៃការចំណាយលើអ្វីដែលមិនបានប្រើ។
៥ កំណត់ផែនការការសន្សំ ដោយស្វ័យប្រវត្តិ
ការសន្សំ គឺមានសារៈសំខាន់ តែគ្រប់គ្នាមិនបានដាក់វានៅជួរមុខទេ។អ្នកអាចធ្វើការសម្រេចចិត្តដើម្បីប្រើផែនការសន្សំ ដោយអ្នកគ្រាន់តែផ្ទេរក្នុងមួយខែ២០ដុល្លារ ចូលទៅក្នុងគណនីសន្សំមួយ។ ការសន្សំតិចៗបែបនេះនឹងបង្កើនជាគំនរប្រាក់ដែលអ្នកមិននឹងស្មានដល់។ វាជាការសម្រេចចិត្តឈ្នះ-ឈ្នះ។
អនុវត្តន៍ជំហានតូចៗទាំងនេះ ជាដំណើរឆ្ពោះទៅរកភាពរុងរឿង ឆ្ងាយជាងការដែលអ្នករំពឹងទុក។ចូរចាំថា អ្នកមានជីវិតយូរទៅមុខទៀត ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដែលមិនត្រូវសម្រេចអ្វីគ្រប់យ៉ាងនៅថ្ងៃនេះទេ៕