សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

បច្ចុប្បន្នកំណើននៃអាជីវកម្មថ្មីៗមានការកើនឡើងជាលំដាប់ មិនថានៅក្នុងរាជធានីភ្នំពេញឬនៅតាមបណ្តាខេត្តនោះទេ ប៉ុន្តែក្នុងនោះយើងក៏សង្កេតឃើញផងដែរថា មានម្ចាស់ អាជីវកម្មថ្មីៗជាច្រើនបានដួលរំលំអាជីវកម្មរបស់ខ្លួនវិញក្រោយបើកដំណើរការបានប៉ុន្មានខែតែប៉ុណ្ណោះ។ ដូច្នេះតើមានកត្តាអ្វីខ្លះដែលនាំឲ្យអាជីវកម្មនាពេលសព្វថ្ងៃនេះងាយកើតឡើង ហើយក៏ងាយដួលរំលំទៅវិញយ៉ាងដូច្នេះ?

១. រចនាសម្ព័ន្ធមិនមានរបៀបរៀបរយ

នៅពេលចាប់ផ្តើមអាជីវកម្មដំបូងភ្លាមរចនាសម្ព័ន្ធពិតជារឿងដ៏សំខាន់ព្រោះបើ អាជីវកម្មរបស់អ្នកមិនមាននូវរចនាសម្ព័ន្ធត្រឹមត្រូវនោះទេ។ វានឹងធ្វើឲ្យបណ្តាល ផ្នែកនីមួយៗក្នុងក្រុមហ៊ុនរបស់អ្នកដំណើរការទៅដោយគ្មានទិសដៅជាក់លាស់នោះឡើយ។ ហើយព្រោះតែមូលហេតុនេះទើបធ្វើឲ្យការងារដែលត្រូវបំពេញឲ្យបានល្អបែរជាទទួល បានមកវិញត្រឹមតែជារឿងមិនមានការរីកចម្រើនសោះឡើយជូនមកកាន់ក្រុមហ៊ុន។

២. ការគ្រប់គ្រងធនធានមនុស្ស

កម្លាំងមនុស្សក្នុងការជួយមកកាន់អាជីវកម្មថ្មី ពិតជារឿងដែលចាំបាច់បំផុតព្រោះប្រសិន បើគ្មានកម្លាំងមនុស្សទៅតាមផ្នែកនីមួយៗគ្រប់គ្រាន់នោះទេ ឬក៏គ្មានការគ្រប់គ្រងធនធានមនុស្សឲ្យមានរបៀបរៀបរយទៅតាមផ្នែក។ វាក៏បណ្តាលឲ្យក្រុមហ៊ុនថ្មី ផ្តល់ជូននូវសេវាកម្ម ឬផលិតផលជូនទៅកាន់អតិថិជនមិនបានទាន់ពេលវេលា។

៣. គ្មានយុទ្ធសាស្រ្តត្រឹមត្រូវ

ភាគច្រើននៃអាជីវកម្មថ្មី តែងតែត្រូវមានការប្រកួតប្រជែងខ្លាំង បើទោះបីជាក្រុមហ៊ុនថ្មីរបស់អ្នកថ្មីទើបតែចាប់ផ្តើមកកើតឡើង ប៉ុន្តែមានក្រុមហ៊ុនចាស់ៗជាច្រើនបាននាំគ្នា ដណ្តើមនូវអតិថិជនពីគ្នាទៅវិញទៅមក។ ហើយក្នុងនោះផងដែរក្រុមហ៊ុនថ្មីតែងតែ មិនសូវបាននាំយកមកនូវយុទ្ធសាស្រ្តគោលដៅថ្មី ក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ឲ្យបានយូរអង្វែងនោះឡើយ។

៤. បញ្ហាហិរញ្ញវត្ថុ 

ការចាប់ផ្តើមអាជីវកម្មនីមួយៗ តែងតែត្រូវការប្រាក់កាក់ដើម្បីអាចរៀបចំផលិតផលសេវាកម្ម បុគ្គលិក និងទីកន្លែងឲ្យបានល្អ។ ក្នុងនោះផងដែរយើងតែងតែសង្កេតឃើញថាគ្រប់អាជីវកម្មទាំងអស់ រមែងចាប់ផ្តើមឲ្យបានយ៉ាងតិចក្នុងរយៈពេល៣ខែដំបូងដែលជាដំណាក់កាលដ៏គ្រោះថ្នាក់ ព្រោះថាផលិតផល ឬសេវាកម្មរបស់អ្នកថ្មីដូច្នេះវាប្រាកដណាស់ថា អ្នកមិនសូវរកបានប្រាក់ចំណូលច្រើនដូចអាជីវកម្មជើងចាស់នោះឡើយ។ ហេតុនេះម្ចាស់អាជីវកម្មគ្រប់ៗរូបដែលតែងតែធ្វើឲ្យអាជីវកម្មរបស់ខ្លួនដួលរំល ក៏ព្រោះតែកត្តាដ៏ចាំបាច់មួយនេះផងដែរ៕