អន្តរជាតិ៖ អង្គការណាសាបានប្រគល់កិច្ចសន្យាដែលមានតម្លៃ ១៧៨លានដុល្លារ ទៅក្រុមហ៊ុនផលិតរ៉ុក្កែតរបស់ក្រុមហ៊ុនអេឡិចត្រូនិច SpaceX ដែលមានលោក Elon Musk ជាម្ចាស់ ដើម្បីបាញ់បង្ហោះយានអវកាសទៅភពព្រហស្បតិ៍។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។
បេសកកម្មរបស់អង្គការណាសា ដែលត្រូវបានគេស្គាល់ថា Europa Clipper នឹងបាញ់ឡើងនៅខែតុលាឆ្នាំ២០២៤ ដោយរ៉ុក្កែត Falcon Heavy ពីក្រុមហ៊ុន Space X របស់ក្រុមហ៊ុនលោក Elon Musk ។
យានអវកាស Europa Clipper ត្រូវបានរចនាឡើងដើម្បីហោះហើរឆ្លងកាត់គន្លងវិថីភពព្រហស្បតិ៍ ចំនួន៤៥ ដង។ យោងតាមអង្គការ NASA យានអវកាស Europa Clipper នឹងថតយករូបភាពដែលមានគុណភាពខ្ពស់ កំណត់សមាសភាពនិងវិភាគពីភូមិសាស្ត្រលើភពនោះ៕