ប្រទេសវៀតណាម៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសវៀតណាមនៅឆ្នាំនេះពី 6% ទៅ 7% ដែលជាការកែប្រែការកើនឡើងដ៏សំខាន់តែមួយគត់ ក្នុងចំណោមសេដ្ឋកិច្ចសំខាន់ៗនៅអាស៊ី។
ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានជំរុញដោយគោលនយោបាយគាំទ្រដូចជា អត្រាការប្រាក់ទាប កំណើនឥណទានខ្លាំង និងកម្មវិធីរបស់រដ្ឋាភិបាលសម្រាប់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម អមដោយទិន្នផលផលិតកម្មដ៏រឹងមាំ និងការស្ទុះងើបឡើងវិញនៃសកម្មភាពលក់រាយ និងទេសចរណ៍ នេះបើតាមការចេញផ្សាយរបស់ IMF ។
អតិផរណារបស់ប្រទេសវៀតណាម បានកើនឡើងក្នុងរយៈពេលប្រាំបីខែដំបូងក្នុងឆ្នាំនេះ ប៉ុន្តែនៅតែទាបជាងគោលដៅ 4% ដែលកំណត់ដោយធនាគាររដ្ឋវៀតណាម ដែលជាធនាគារកណ្តាលរបស់ប្រទេស៕