ខេត្តកំពង់ចាម៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន SKUON SHOES MANUFACTURE CO., LTD តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស្បែកជើង។

ក្រុមហ៊ុន ខាងលើនេះមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ 6A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៥កន្លែង៕