ខេត្តរតនគិរី៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន SING HE YI AGRICULTURE CO., LTD ដើម្បីវិនិយោគលើគម្រោង បង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក...) និងកសិដ្ឋានដំណាំចេក។
ក្រុមហ៊ុនខាងលើ មានទីតាំងវិនិយោគស្ថិតនៅភូមិត្រណាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥២កន្លែង៕

