សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រដូវកាលកូវីដ១៩ បានធ្វើឲ្យមានការរស់នៅរបៀបថ្មី ការនៅដាច់ដោយឡែក កាត់បន្ថយការជួបជុំ។ ក្នុងនោះផងដែរវាក៏បានធ្វើឱ្យសាលារៀន និងសាកលវិទ្យាល័យបិទទ្វារម្តងហើយម្តងទៀត ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩។ ជាមួយគ្នាននេះដែរយើងក៏សង្កេតឃើញផងដែរថា​សិស្ស និងនិស្សិតទាំងអស់ត្រូវធ្វើការសិក្សានៅពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិច (E-learning) តាមទូរស័ព្ទដៃ ឬកុំព្យូទ័រជាដើម។ 

ប្រាកដណាស់ថា​ វាជារឿងដ៏ពិបាកសម្រាប់អ្នកក្នុងការជ្រើសរើស App ណាមួយមករៀនសូត្រឬបង្រៀនសិស្ស ប្រសិនអ្នកមិនស្គាល់ពីវា និងរបៀបនៃការប្រើប្រាស់ ជាពិសេសគឺ សុវត្ថិភាពខ្ពស់ពីការវាយប្រហាររបស់Hacker។ ដូច្នេះក្នុងអត្ថបទនេះ យើងសូមលើកយកមកបង្ហាញអ្នកពី App ចំនួន ៣ ដែលអ្នកអាចយកមកប្រើក្នុងការរៀនតាមប្រពន្ធអនឡាញ ពីក្រុមហ៊ុនធំៗ៖

១) កម្មវិធី​ Google Classroom

ប្រសិនបើអ្នកកំពុងស្វែងរក App ក្នុងការរៀនតាមតាមប្រព័ន្ធអនឡាញ អ្នកគួរតែជ្រើសរើសយកកម្មវិធី Google Classroom។ វាធ្វើឱ្យមានភាពងាយស្រួលសម្រាប់ការសិក្សារបស់អ្នក និងគ្រូបង្រៀនរបស់អ្នកក្នុងការតភ្ជាប់ ទាំងខាងក្នុងនិងក្រៅសាលារៀន។ នៅក្នុងថ្នាក់រៀនគ្រូរបស់អ្នកអាចដាក់មេរៀន លំហាត់ ពិន្ទុ​និងមានកាលបរិច្ឆេទត្រឹមត្រូវសម្រាប់ពិនិត្យមើល។ ក្នុងកម្មវិធីនេះអ្នកអាចបង្កើតថ្នាក់រៀនបានច្រើនក្នុងទូរស័ព្ទ​ឬ​កុំព្យូទ័រតែមួយ។ អ្នកអាចធ្វើការដោនឡូតកម្មវិធីនេះនៅលើ Play Store បានដោយឥតគិតថ្លៃ ។

២) កម្មវិធី​ Zoom Meeting

Zoom ចាប់ផ្ដើមល្បីនិងពេញនិយមប្រើខ្លាំងដោយសារតែភាពងាយស្រួលរបស់វា។ Zoom ក៏ជាកម្មវិធីមួយ ដែលផ្តល់នូវការជួបជុំក្នុងថ្នាក់ជាវីដេអូ ជាមួយគ្រូនិងមិត្តរួមថ្នាក់របស់អ្នក។ វាផ្តល់ភាពងាយស្រួលក្នុងការពន្យល់មេរៀន ក៏ដូចជាចម្ងល់ផ្សេងៗដែលអ្នកចង់សួរ ជាពិសេសអ្នកអាចជជែកជាមួយគ្រូ និងមិត្តរបស់អ្នកហាក់បីដូចជានៅក្នុងថ្នាក់ផ្ទាល់។ បន្ថែមពីនេះ គឺអាចផ្ទុកបានសិស្សជាច្រើននាក់ក្នុងពេកតែមួយ។ អ្នកក៏អាចធ្វើការដោនឡូតកម្មវិធីនេះ នៅលើ Play Store បានដោយឥតគិតថ្លៃផងដែរ។

៣) កម្មវិធី Google Meet

វាក៏មិនខុសពី Zoom ប៉ុន្មានដែរ ដែលអាចឱ្យអ្នកធ្វើការជួបជុំជាវីដេអូក្នុង Google បាន។ ក្នុងការជួបជាវីដេដូ អ្នកអាច់មានចម្ងល់ អាចស្តាប់គ្រូពន្យល់ អាចមើលស្លាយមេរៀនដែលគ្រូដាក់ឱ្យ ហើយអ្នកក៏អាច  Shareស្លាយក្នុងការធ្វើបទបង្ហាញបានផងដែរ។ ចំពោះកម្មវិធីនេះបើអ្នកប្រើប្រាស់កុំព្យូទ័រ គឺមិនទាមទារដំឡើងកម្មវិធីឡើយ។

ក្រៅពី App ខាងលើ សម្រាប់សាលាសម្រាប់កុមារក៏គេនិយមប្រើកម្មវិធី ClassDojo និងកម្មវិធី Meet របស់ក្រុមហ៊ុន Microsoft ដែលគេមានទំនុកចិត្តខ្ពស់លើសុវត្ថិភាព៕