Image

តាមការស្រាវជ្រាវជាច្រើនបង្ហាញថាការនិយាយប្រាប់ និងលើកទឹកចិត្តខ្លួនឯងជាប្រចាំ គឺជាកាតព្វកិច្ចល្អមួយក្នុងជីវិតផងដែរ។ នេះក៏ព្រោះថា សកម្មភាពទាំងនោះជារឿងល្អដែលជួយរំលឹកអ្នក ពីគោលដៅ និងអប់រំសមាធិផ្លូវចិត្តអ្នកបានប្រសើរសម្រាប់បំពេញកិច្ចការនៅក្នុងជីវិត។ តាមរយៈចំណុចរួមខ្លះៗពីលទ្ធផលទាំងនោះ ក្រមាក៏សូមបង្ហាញសង្ខេបដូចខាងក្រោម៖

. អ្វីដែលអ្នកស្រលាញ់

ប្រាប់ខ្លួនអ្នកពីអ្វីទៅដែលអ្នកស្រលាញ់ដូចនេះអ្នកអាចផ្តោតគំនិត និងពេលវេលាទៅធ្វើវា។ គួរចាំថាអ្វីដែលអ្នកពេញចិត្តរីករាយនឹងធ្វើ គឺច្រើនទទួលបានលទ្ធផលល្អព្រោះនោះគឺវាក្តីស្រលាញ់របស់អ្នក។ សួរខ្លួនឯងអ្វីដែលអ្នកចាប់អារម្មណ៍ ដូចនេះអ្នកអាចចាប់ផ្តើមធ្វើវា ស្រាវជ្រាវ និងអនុវត្តទៅតាមអ្វីដែលអ្នកពេញចិត្តនោះ។

. ការពិតរបស់អ្នក

អ្នកចូលចិត្តអ្វីឬសមស្របនឹងស្ថានភាពបែបណា ខ្លួនអ្នកផ្ទាល់ជាអ្នកដឹងច្បាស់ ដោយពុំមានអ្នកផ្សេងច្រើនឡើយដែលមានទស្សនៈនឹងយល់ច្បាស់ថាអ្វីស័ក្តិសមនឹងអ្នក។ ដូចនេះ វាជាការពិតដែលអ្នកគួរទទួលយកនូវអ្វីដែលជាទំនុកចិត្តរបស់អ្នកជាជាងអ្នកដទៃផ្តល់ឱ្យ ឬកំណត់ឱ្យ។ ទោះបីជា មិនអាចមនុស្សគ្រប់គ្នាគាំទ្រឬចូលចិត្តបានទាំងអស់ ប៉ុន្តែការក្លាយខ្លួនអ្នកទៅនឹងភាពពិតគឺជារឿងល្អមួយព្រោះអ្នកមិនបានធ្វើឱ្យខ្លួនឯងបាត់បង់ទំនុកចិត្ត ហើយក៏មិនបានធ្វើបាបខ្លួនដើម្បីផ្គាប់ចិត្តមនុស្សបានគ្រប់គ្នាឡើយ។

. អ្វីដែលអ្នកមានឆន្ទៈ និងលះបង់ដើម្បីក្តីស្រមៃអ្នក

អ្វីដែលអ្នកធ្លាប់ប៉ង?ហើយមានវិធីណាខ្លះដែលអាចសម្រេចបាន? បន្ថែមពីនោះអ្នកត្រូវលះបង់និងមានការប្តេជ្ញាចិត្តប៉ុណ្ណាដើម្បីអាចទៅរករឿងដែលសមបំណងនោះបាន? ដូច្នេះការចេះលះបង់សម្រាប់គោលដៅពិតប្រាកដរបស់អ្នក បូករួមទាំងការខំព្យាយាម និងឆន្ទៈមុតមាំ អ្នកគួរតែរំលឹកប្រាប់ខ្លួនឯងពីចំណុចទាំងនោះផងដែរព្រោះវាជាអ្វីដែលអ្នកចង់បានក្នុងជីវិត។

. ជ័យជម្នះក្នុងមួយថ្ងៃៗ

កុំភ្លេចប្រាប់ខ្លួនអ្នកថាអ្នកពិតជាខ្លាំងនិងគ្រាន់បើបន្ទាប់ពីសម្រេចកិច្ចការផ្សេងៗក្នុងជីវិតប្រចាំថ្ងៃក្នុងមួយថ្ងៃៗ។ព្រោះថាអ្នកជាមនុស្សសំខាន់ដែលបំពេញវា ហើយក៏ជាសកម្មភាពទៅរកគោលដៅធំៗដែលអ្នកផ្តល់ឱ្យសម្រាប់ជាអត្ថន័យជីវិតអ្នក។ ដូចនេះ មិនថាកិច្ចការតូចៗដែលបានសម្រេចមួយដំណាក់កាលៗ កុំភ្លេចឱ្យមេដាយ និងលើកទឹកចិត្តខ្លះសម្រាប់ខ្លួនឯង។

. អ្វីដែលអ្នកអាចជួយបានទៅដល់សង្គមរស់នៅ

មែនហើយ សុភមង្គល និងជោគជ័យក្នុងជីវិតមិនអាចទៅមុខដោយឯកឯងនិងដោយភាពអត្មានិយមនោះទេ។ ដូចនេះក្នុងសង្គមមួយតែងមានទំនាក់ទំនង ការជួយទុក្ខធុរៈនិងអាស្រ័យការជួយគ្នាទៅវិញទៅមក។ ដូច្នេះអ្វីជារឿងល្អៗដែលអ្នកអាចជួយដល់សង្គមជាតិអ្នកបាន អ្វីដែលជាសមត្ថភាពរបស់អ្នកអាចជួយនៅពេលមានមនុស្សត្រូវការជំនួយ។ ទាំងអស់នោះនឹងឱ្យសង្គមរស់នៅអ្នកប្រកបដោយក្តីស្រលាញ់ និងលំនាំគំរូនៃការចេះជួយគ្នាទៅវិញទៅមកហើយអ្នកក៏រីករាយនឹងទង្វើដែលបានជាការជួយដល់សង្គមផងដែរ។

. សុភមង្គលដែលអ្នកមានមិននៅឆ្ងាយ

ឥលូវនេះអ្វីដែលអ្នកមាន? អ្វីដែលអ្នកធ្វើបាន? ទោះវាជារឿងតូចៗ ប៉ុន្តែអ្នកនៅតែអាចអបអរសាទរនូវរឿងទាំងនោះ ព្រោះអ្នកមានជម្រើសដើម្បីបង្កើតវា។ សាកគិតមើល អ្វីដែលអ្នកចេះអាចធ្វើបាន ហើយអាចសម្រួចទៅមុខបន្ថែមទៀត និងពេលវេលាដែលអ្នកចំណាយទៅគិតពីរឿងដែលអ្នកមិនអាចឬមិនទាន់ធ្វើបាន តើអ្នកគួរជ្រើសរើសរីករាយនៅជាប់ខ្លួនអ្នកឬមួយជ្រើសរើសរឿងពិបាកចិត្តមកដាក់ក្នុងខ្លួន នោះគឺជាជម្រើស។ ពិតប្រាកដណាស់គឺយើងប្រាកដជាយកនូវភាពរីករាយនឹងអ្វីដែលខ្លួនអាចធ្វើបានហើយសុភមង្គលនោះវាមិននៅឆ្ងាយពីអ្នកនោះទេ៕