អាស្រ័យហេតុនេះសហគ្រិនជនជាតិអូស្ត្រាលី លោក ស៊ីម៉ន រ៉រ សង្ឃឹមថានឹងអាចជួយពួកគេបានដោយច្នៃបង្កើតឡានក្រុងដ៏អស្ចារ្យមួយដែលអាចឲ្យមនុស្សដែលមិនមានផ្ទះប្រមាណ៨០៣០នាក់ បានសំរាកក្នុងមួយឆ្នាំ។
គំនិតរបស់លោកគឺឡានក្រុងមួយនេះ នឹងអាចជាផ្ទះសម្រាប់អ្នកក្រីក្រគ្មានទីលំនៅហើយថែមទាំងអាចចល័តទៅកន្លែងខ្វះខាតខ្លាំង។ ក្នុងឡានក្រុងនេះមានបន្ទប់ទឹក២ កន្លែងគេង២២ ទូរដាក់សំភារៈផ្ទាល់ខ្លួនកន្លែងសម្រាប់ដាក់សត្វចិញ្ចឹម។
អ្វីដែលពិសេសជាងនេះទៅទៀតនៅពេលយប់ ឡាននេះមានបំពាក់ដោយអំពូលភ្លើង និងមានអ្នករក្សាសុវត្ថិភាព។
លោក រ៉រ គឺជាអ្នកជំនួញនិងស្ថាបត្យករមួយរូបដែលធ្លាប់ឆ្លងកាត់នូវភាពគ្មានទីលំនៅនៅឆ្នាំ១៩៩៣។ កត្តានេះជំរុញឲ្យលោកបង្កើតជាឡានក្រុងនេះឡើង។
លោករ៉របានសរសេរក្នុងគេហទំព័រស្លីបបាស ហ្គោហ្វានមី ថា “បុរសម្នាក់ដែលត្រដរដេកលើកំរាលស៊ីម៉ង់នៅកណ្ដាលថ្ងៃត្រង់ នៅលើផ្លូវដែលកកកុញដោយមនុស្សបានជម្រុញឲ្យខ្ញុំមានឆន្ទះនេះ” ។ លោកបានបន្តទៀតថា “មនុស្សជាច្រើន ដែលគេងតាមដងផ្លូវគឺប្រឈមនឹងអាកាសធាតុមិនល្អ ការប្រមាថ ការលួចប្លន់ជាដើម។ មនុស្សម្នាក់ៗមិនសមរស់របៀបនេះទេ”។
ដើម្បីជួយដោះស្រាយបញ្ហានេះ លោក រ៉របានសម្រេចចិត្តបង្កើតទីលំនៅចល័តនេះ ហើយបញ្ហាដែលលោក រ៉រប្រឈមបំផុតនោះគឺ ច្នៃបង្កើតឲ្យមាន កន្លែងស្នាក់នៅឲ្យបានច្រើននៅក្នុងឡាននេះ។
លោក រ៉រ បានប្រាប់ទៅ ស្តូ រ៉ូបឺតថាលោកបានធ្វើគំរូកន្លែងគេង ដូចនៅក្នុងឡាននេះមួយនៅផ្ទះដែរ …”។
កន្លែងគេងសម្រេចច្នៃឲ្យមាន គ្រែមួយ ខ្នើយពួក និងកម្រាលពូក ដែលតែងតែផ្លាស់ប្តូរជារៀងរាល់ថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងឡានក្រុងនេះ នៅមានអំពូលភ្លើង ទ្វាររុញមានសោរចាក់ ទូរទស្សន៍...។
លោក រ៉រ បានប្រាប់ថា “ទូរទស្សន៍គឺសំខាន់ណាស់”។ លោកបន្តថា “នៅពេលដែលពួកគេ មកដល់កន្លែងស្នាក់នៅគឺគ្រាន់តែបិទទ្វារ និងបើកទូរទស្សន៍ ពួកគេនឹងមានអារម្មណ៍ដូចនៅផ្ទះ មើលទូរទស្សន៍នៅលើគ្រែ…” ។
ក្នុងការបង្កើតឡាននេះសុវត្ថិភាពគឺជាកត្តាចំបង។ ក្នុងឡាននេះ មានបន្ទប់ទឹក២នៅខាងមុខ ជិតកន្លែងអ្នករក្សាសុវត្ថិភាពដើម្បីឲ្យអ្នករស់នៅក្នុងឡាននេះមានអារម្មណ៍ថាមានសុវត្ថិភាព។ កន្លែងគេងគឺធ្វើជាលក្ខណៈគ្រួសារដែលមានសុវត្ថិភាពខ្ពស់សម្រាប់ឲ្យឪពុកម្ដាយមើលថែកូនៗបានស្រួល…។
ឡានគំរូនៅតាមផ្លូវនៃទីក្រុងម៉ែលប៊នគឺដាក់នៅក្នុងខែមិថុនាដែលចំខែត្រជាក់របស់ប្រជាជនអូស្ត្រាលី។នេះក្លាយជា”ចំនាប់អារម្មណ៍ដ៏អស្ចារ្យ” សម្រាប់អ្នកជំនួញដែលមានបំនងចង់ចូលថវិការក្នុងគំរោងការនេះ។ជឿជាក់ថា ថ្ងៃណាមួយ វាប្រហែលជាមានឡានប្រភេទនេះនៅប្រទេសដទៃផងដែរ។
គោលបំនងដ៏ចំបងរបស់លោក រ៉រគឺធ្វើយ៉ាងណាបង្កើតឲ្យមានឡានក្រុងប្រភេទនេះលើសពី៣០០គ្រឿងដាក់ទូទាំងប្រទេសអូស្រ្តាលីដែលអាចផ្ទុកមនុស្សគេងបាន៨០៣០ក្នុងមួយឆ្នាំ៕
ប្រភពដើមអត្ថបទ៖ sciencealert
បកប្រែ និងកែសម្រួលដោយ ម៉េង សុខហួយ