នាងខ្ញុង បង្ហោះវីដេអូរិះគន់ខេត្តព្រះសីហនុ ធ្វើឲ្យលោកសយ សុភាព ជាអ្នកសារព័ត៌មាន បង្ហាញសារ សោកស្ដាយ។

ភ្នំពេញ៖ ក្រោយពីការបង្ហោះ វីដេអូរិះគន់ខេត្តព្រះសីហនុ ពីអ្នកនាង ខ្ញុង ដែលស្ថិតក្នុងក្រុមកំប្លែងរបស់នាយពាក់ មី ចំពោះការមិនពេញចិត្ត លើតម្លៃសណ្ឋាគារ ខណៈ អ្នកនាង មកលេងខេត្តព្រះសីហនុកន្លងមក បានធ្វើឲ្យមានការចែកចាយ និងមើលយ៉ាងច្រើនក្នុងបណ្ដាញសង្គម។ តែខ្លឹមសាវីដេអូ នេះបានធ្វើឲ្យលោក សយ សុភាពដែលជាអ្នកសារព័ត៌មានជើងចាស់ ដ៏ល្បីល្បាញ មានការសោកស្ដាយទៅវិញ។

លោកសយ សុភាព បានថ្លែងថា “ពិតជាមានការសោកស្ដាយ ដែលមិនគួរមាន អ្នកសិល្បៈកំប្លែង យើង កាលពីម្សិលមិញ បង្ហោះតាមហ្វេសប៊ុក វាយប្រហារទៅលើខេត្តព្រះសីហនុ”។

លោកបន្តថា “ខ្ញុំធ្លាប់រិះគន់ក៏ប៉ុន្ដែ ក្នុងចំណុចណាដែលវាអវិជ្ជមាន ក៏ប៉ុន្ដែចំណុចមួយដែលថាយើងរិះគន់ធ្លាក់ចូលទៅអន្ទាក់ដែលគេកំពុងតែប្រឆាំងយើង វាជាការគួរឲ្យសោកស្ដាយ”។ នេះជាការឆ្លើយតបរបស់លោក កាលពីថ្ងៃ២៦ ខែវិច្ឆិកា កន្លងមក។

ជុំវិញបញ្ហាទាំងនេះ លោក សយ សុភាព ក៏បានសំណូមពរឲ្យ តារាកំប្លែង នាងខ្ញុង ឲ្យមានការកែវតម្រូវឡើងវិញ ព្រោះ សម្ដីតារាកំប្លែងមានតម្លៃណាស់ ព្រោះពលរដ្ឋខ្មែរ ពួកគាត់ចូលចិត្តស្ដាប់និងទស្សនា។

គួររំលឹកថា ខ្លឹមសារវីដេអូ របស់តារាកំប្លែងសម្ដីញ៉ែតៗ អ្នកនាង ខ្ញុងបានលើកឡើងពីការឡើងថ្លៃសណ្ឋាគារ គ្មានកន្លែងសម្រាប់ស្នាក់នៅដែលមានតម្លៃទាប និងលើកឡើងពីជនជាតិចិនរស់នៅព្រះសីហនុវិញ លក់ឲ្យតែជនជាតិចិនដូចគ្នា៕