រាជធានីភ្នំពេញ៖ រដ្ឋសភា បានចេញសេចក្ដីជូនដំណឹងពី ការប្រកាសដាក់ឲ្យដេញថ្លៃគម្រោងសាងសង់ អគាររដ្ឋបាលថ្មីនៃរដ្ឋសភា ព្រះរាជាណាចក្រកម្ពុជា ដែលមានតម្លៃ២៥លានដុល្លារ ក្រោមជំនួយ ក្រោមជំនួយឥតសំណងចំនួន២៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កាលបរិច្ឆេទនៃការឈប់ទទួលសំណើដេញថ្លៃ គឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឫឲ្យបានមុនថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ៩:០០ ព្រឹក (ម៉ោងនៅប្រទេសកម្ពុជា) នៅបន្ទប់កោះកេរ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា៕


