ស្ថិតិក្រៅប្រទេសមួយ បានឲ្យដឹងថាក្នុងចំណោមម្ចាស់អាជីវកម្មចំនួន ១០ មាន៨ ដែលទទួលបរាជ័យ ក្នុងចន្លោះពេល ១៨ ខែ។ នេះរាប់បញ្ចូលទាំងអ្នកលក់តាមដងផ្លូវរហូតដល់អ្នកដែលព្យាយាម ចូលក្នុងទីផ្សារភាគហ៊ុន។ ដូច្នេះ តើអ្នកត្រូវប្រាកដយ៉ាងម៉េចដើម្បីកុំឲ្យវាកើតឡើងលើអ្នក?
Addicted 2 Success

កំហុសតូចៗ ជាច្រើន បានកើតឡើង ពេលចាប់ផ្តើមអាជីវកម្មដំបូង។ខាងក្រោមនេះ នឹងបង្ហាញអ្នកពីកំហុសទាំង៧ ដែលអ្នកត្រូវជៀសវាង ពេលដែលចាប់ផ្តើមអាជីវកម្មលើកដំបូង។

១. ឈប់ពីការងារប្រចាំថ្ងៃ

ក្នុងជំហ៊ានដំបូង នៃការចាប់ផ្តើម អ្នកអាចនឹងត្រូវចំណាយពេលវេលាខ្លះ បន្ទាប់ពីការងារ ដើម្បីសិក្សាពីវា។ អ្នកមិនត្រូវយកពេល ដែលអ្នកកំពុងធ្វើការឲ្យគេមិនធ្វើអាជីវកម្មខ្លួនឯងនោះទេ វាជាកំហុស ព្រោះអ្នកត្រូវប្រថុយគ្រប់យ៉ាង ដើម្បីតែការទទួលបានជោគជ័យរបស់អ្នក។ ការលាឈប់ ជាភាពក្លាហាន ប៉ុន្តែនោះមិនមែនជា ការសម្រេចចិត្តដ៏ឆ្លាតវៃទេ។

២. ធ្វើច្រើនពេកក្នុងពេលភ្លាមៗ

ការធ្វើច្រើនពេក ក្នុងពេលភ្លាមៗ នឹងធ្វើឲ្យអ្នក មានការពិបាកក្នុងការផ្តោតលើអតិថិជនគោលដៅ។ ការរំភើបចិត្តចង់ឈានចូលភ្លាមៗ ជាមួយនឹងគំនិត មូលធន ​ឲ្យឆាប់ចេញជាលទ្ធផល ជាសញ្ញានៃ ការមិនអាចទៅមុខ បានយូរអង្វែង ព្រោះអាជីវកម្មដំបូងគឺដូចជាការរត់ម៉ារ៉ាតុង ។ អ្វីដែលអ្នកមាន ត្រូវបញ្ចេញបន្តិចម្តងៗ ត្រូវខំពង្រឹងសេវាដែលខ្លួនមាន ឲ្យបានរឹងមាំ មុននឹងឈានមួយជំហ៊ានទៀត។

៣. ជឿថា "ធ្វើវាហើយគេនឹងមកទិញ ឬប្រើសេវាអ្នក"

អ្នកប្រហែលជាមាន ផលិតផល ឬសេ​​វាកម្មល្អ ប៉ុន្តែអ្នកប្រើប្រាស់អាចនឹងមិនដឹង។ ឥរិយាបថនេះមិនត្រូវបានអនុវត្ត នាពេលបច្ចុប្បន្នដែល ក្នុងទីផ្សារ មានមនុស្សច្រើនឡើយ។អ្នកត្រូវតែចេញទៅតាមផ្លូវ ដើម្បីឲ្យមានការចាប់អារម្មណ៍ លើផលិតផលនោះ។ ផលិតផលអន់ តែធ្វើទីផ្សារបានល្អតែងតែងាយបានសម្រេច ផលិតផលល្អ ទីផ្សារអាក្រក់។

៤. មិនប្រាប់មនុស្សជាទីស្រឡាញ់ ពីការផ្លាស់ប្តូរ របៀបរស់នៅរបស់អ្នក

អ្នកនឹងរកឃើញបានយ៉ាងលឿនថា ធ្វើអាជីវកម្មមួយ ធ្វើឲ្យមានការផ្លាស់ប្តូរធំនៅក្នុងរបៀបរស់នៅ។ អ្នកនឹងត្រូវធ្វើការច្រើនម៉ោង។ អ្នកអាចនឹងត្រូវធ្វើការ ទោះជានៅផ្ទះ។ហើយអ្នកត្រូវតែ ទទួលយកថា អ្នកនឹង ត្រូវការភាពឯកជន។ សូមប្រាកដថា អ្នកបានផ្តល់ដំណឹងដល់ក្រុមគ្រួសារ និងមិត្តភក្តិ ពីផែនការរបស់អ្នក ដើម្បីធានាថាពួកគេមិនរំខាន ឬអាក់អន់ចិត្ត។

៥. បរាជ័យក្នុងការពិនិត្យ និងប្រើឈ្មោះពាណិជ្ជកម្ម

អ្នកអាចនឹកគិតថា វាមានរូបរាងយ៉ាងម៉េច ទម្រង់យ៉ាងណា។ទោះជាយ៉ាងណា អ្នកអាចនឹងមានការខកចិត្ត ដោយដឹងថា នរណាម្នាក់ បានក្លាយជាម្ចាស់ឈ្មោះនោះរូចទៅហើយ។ អ្នកអាចស្វែងរកតាមអនឡាញ សម្រាប់ឈ្មោះអាជីវកម្ម ដែលបានចុះបញ្ជី នៅក្នុងក្រសួង។

៦. ការជ្រើសរើសប្រភេទអាជីវកម្មខុស

ប្រភេទអាជីវកម្ម ភ្ជាប់មកជាមួយគុណសម្បត្តិនិងគុណវិបត្តិ។ ប្រភេទអាជីវកម្មខ្លះ ត្រូវមាន កាតព្វកិច្ចពន្ធច្រើន ជាងអ្វីដែលអ្នកបានដឹង។ការទទួលខុសត្រូវ នៃទ្រព្យសម្បត្តិផ្ទាល់ខ្លួន នឹងផ្លាស់ប្ដូរ ដោយអាស្រ័យលើប្រភេទអាជីវកម្មដែលអ្នកបានជ្រើសរើសយកផងដែរ។

សូមប្រាកដថា អ្នកមានជំនាញ ឬបានពិភាក្សាជាមួយ អ្នកប្រឹក្សាដែលមានជំនាញដើម្បីរកឱ្យឃើញអំពី អាជីវកម្មល្អ សមរម សម្រាប់អ្នក។

៧. លាយឡំហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុអាជីវកម្ម

នៅពេលណាដែលអ្នក ចាប់ផ្តើមអាជីវកម្មមួយ អ្នកគួរបើកគណនីធនាគារសម្រាប់អាជីវកម្មនោះ។ នេះនឹងរក្សាអ្វីបានគ្រប់យ៉ាង ដាច់ដោយឡែក ពីហិរញ្ញវត្ថុផ្ទាល់ខ្លួន។ កុំគិតថា អ្នកអាចលាយពួកវារួមគ្នា និងរក្សាព័ត៌មានបានគ្រប់យ៉ាង។

៨. វិធីដែលអ្នកដាក់ដំណើរការក្រុមហ៊ុន

វិធីដែលអ្នកគ្រប់គ្រង អាជីវកម្ម នឹងធ្វើឱ្យក្រុមហ៊ុនអាចដំណើរការទៅមុខ ឬអាចបំផ្លាញ​​វាបាន។ម្ចាស់អាជីវកម្មជាច្រើន សន្មត់ថា ពួកគេគ្រាន់តែបង្កើតផលិតផល ឬសេ​​វាកម្មដែលល្អ ហើយរំពឹងថានឹងទទួលបានលទ្ធផល។នេះមិនអាចទៅរួចទេ។ វិធីគ្រប់គ្រងក្រុមហ៊ុន និងវិធីដែលអ្នករកហិរញ្ញវត្ថុ នឹងកំណត់ថាតើអ្នកអាចសម្រេចបាន នូវគោលដៅ ឬមិនបាន។

អ្នកគួរតែ ផ្តោតលើអ្វីដែលសំខាន់ ដូចជា ឱ្យអតិថិជនស្គាល់ឈ្មោះរបស់អ្នកឲ្យបានច្រើន៕