ពេលវេលា១២ខែកន្លងផុត ចូរងាកមើលក្រោយបន្តិចតើអ្នកដើរដល់ណាហើយ? វាធ្វើឲ្យអ្នកញញឹមទេ? ក្នុងពេលវេលានេះ អ្នកមានឱកាសច្រើនប៉ុណ្ណាចំពោះមុខហើយប្រឈមនឹងការលំបាកដែលអ្នកបានជួបប្រទះអ្វីខ្លះ? “បើអ្នកនៅឈរកន្លែងដដែលអ្នកមិនអាចទៅណាបានឆ្ងាយនោះទេ”
ទាំងនេះ តើអ្នកសម្រេចបានអ្វីខ្លះគួរឲ្យកត់សំគាត់នៅសល់អ្វីខ្លះមិនទាន់បានធ្វើ និងការងារប៉ុន្មានដែលបរាជ័យ ហើយបាត់បង់ឱកាសច្រើនប៉ុណ្ណា?
- អ្នកមានជំនាញ តើប្រើជំនាញនេះអស់ពីសមត្ថភាពហើយឬនៅដើម្បីទទួលបានលទ្ធល្អប្រសើរជាងមុន? តើអ្នកបានព្យាយាមប៉ុណ្ណាដើម្បីសម្រេចឲ្យបានជោគជ័យ ឬក្លាយជាបុគ្គលិកឆ្នើមប្រចាំឆ្នាំ?
- អ្នកមានជម្រើស ក្នុងការសម្រេចចិត្តជាមួយពេលវេលាដែលអ្នកមាន តើអ្នកជ្រើសរើសវាដោយរបៀបណា បានល្អប៉ុណ្ណា? តើអ្នកបានដឹងនិងទទួលស្គាលទេថាអ្នកខ្វះខាតអ្វី ខ្សោយអ្វី ខ្លាំងអ្វី?អ្នកក៏មានជម្រើសក្នុងការស្ដាប់និងទទួលយកទស្សនៈរបស់មនុស្សជុំវិញអ្នក។
- អ្នកមានផែនការតើបានធ្វើសកម្មភាព ដើម្បីឲ្យផែនការមានដំណើរទៅមុខឬនៅ? បើទោះជាបរាជ័យធ្វើឲ្យអ្នកបាក់ទឹកចិត្ត តើអ្នកបានស្វែងយល់ រៀននិងដកពិសោធន៍ពីវាប៉ុណ្ណា?
- តើអ្នកបានផ្ដោតលើរឿងអ្វីខ្លះទទួលព័ត៌មានច្រើនប៉ុណ្ណា ហើយសុទ្ធតែមានសារៈសំខាន់ដែរឬទេ?ឬមួយអ្នកគួរបោះចោលអ្វីខ្លះ មកផ្ដោតសំខាន់លើតែអ្វីមួយឲ្យបានច្បាស់លាស់មិនចាប់នេះចាប់នោះ?
- អ្នកមានពេលវេលា១២ខែ តើមានពេលវេលាប៉ុន្មានដែលអ្នកធ្វើរឿងសំខាន់សម្រាប់ជីវិត? ប្រើពេលវេលាច្រើនប៉ុណ្ណា ដើម្បីបង្កើនចំណេះដឹង?ប្រើពេលវេលាប៉ុណ្ណា ដើម្បីនៅជាមួយគ្រួសារ មនុស្សជុំវិញ ដើម្បីសង្គម?ហើយពេលវេលាប៉ុណ្ណា ដែលអ្នកគិតថា ខ្ជះខ្ជាយបំផុត? អ្នកត្រូវរៀបចំ ប្រើប្រាស់និងគ្រប់គ្រង់ពេលវេលានេះឲ្យបានម៉ត់ចត់និងច្បាស់លាស់។
- លទ្ធផល ១២ខែកន្លងតើគួរឲ្យអ្នករីករាយ មានមោទនៈភាពចំពោះលទ្ធផលដែរឬទេ? តើអ្វីដែលអ្នកបានទទួលសាកសមនឹងអ្វីតម្លៃរបស់អ្នកធ្វើឬទេ ដូចនឹងការរំពឹងទុកឬទេ?
- បើអ្នកទើបចាប់ផ្តើមតើមានទំនុកចិត្ត ក្នុងការកសាងគ្រឹះដ៏រឹងមាំ សម្រាប់១២ខែខាងមុខហើយឬនៅ?
ចូរពិនិត្យឡើងវិញ អ្វីជាគោលបំណងពិតប្រាកដរបស់អ្នកអ្នកមានទំនុកចិត្តនិងជំនឿជាក់ប៉ុណ្ណា សកម្មភាពអ្វីអ្នកគួរធ្វើ ជំនាញអ្វីដែលអ្នកគួរផ្ដោតនិងរៀនព័ត៌មានអ្វីដែលអ្នកគួរទទួល ជម្រើសបែបណាអ្នកគួរសម្រេចិត្តមនុស្សបែបណាអ្នកគួរមានទំនាក់ទំនង និងគូរតែខិតខំប៉ុណ្ណា ដើម្បីលទ្ធផលដែលអ្នកចង់បាន?