តើអាយុណាមួយ ទើបសមស្របសម្រាប់ក្លាយជាសហគ្រិន? ចម្លើយ គឺ មិនយឺតហើយក៏មិនលឿនពេកដែរសម្រាប់ការចាប់ផ្ដើមក្នុងដំណើរជាសហគ្រិន។ ខាងក្រោមនេះ ជាភស្ដុតាងជាក់លាក់ដែលបង្ហាញថា អាយុសម្រាប់អ្នក ដែលចង់ចាប់ផ្ដើមសហគ្រិនជាមធ្យមគឺ អាយុ ៤០ឆ្នាំ ។ ជាឧទាហរណ៍ជាក់ស្ដែង
- ស្ថាបនិកដែលគេចាត់ទុកថា បានជោគជ័យក្នុងកម្រិតខ្ពស់ គឺមានអាយុ 40ឆ្នាំ
- ស្ថាបនិកដែលទទួលបានជោគជ័យ គឺមានបទពិសោធន៍ក្នុងឧស្សាហកម្មនោះ ចាប់ពី 6 ទៅ 10 ឆ្នាំ
- ភាគច្រើននៃសហគ្រិន ដែលទទួលបានជោគជ័យ មាន 95,1% បានបញ្ចប់មហាវិទ្យាល័យ
- សហគ្រិនភាគច្រើនដែលទទួលបានជោគជ័យមាន ៧០% បានរៀបការ ហើយអ្នកដែលមានកូនមួយឬពីរ មាន 60% ។
- អត្រាខ្ពស់បំផុតនៃសហគ្រិននៅសហរដ្ឋអាមេរិច គឺស្ថិតក្នុងចន្លោះអាយុ 55-64 ។
- លោក Gordon Bowker បានបង្កើតក្រុមហ៊ុន Starbucks នៅពេលគាត់មានអាយុ 51ឆ្នាំ។
- លោក Ray Kroc បានចាប់ផ្តើម McDonald នៅពេលគាត់មានអាយុ 52 ឆ្នាំ។
- លោកស្រី Arianna Huffington បានបង្កើតក្រុមហ៊ុន Huffington Post នៅពេលលោកស្រីមានអាយុ 55 ឆ្នាំ។
- លោក Charles Flint បានបង្កើតក្រុមហ៊ុនIBM នៅពេលគាត់មានអាយុ 61 ឆ្នាំ។
- វរសេនីយ៍ឯក Sanders បានបង្កើត KFC នៅពេលគាត់មានអាយុ 62 ឆ្នាំ។
ដូច្នេះ តើអាយុនៅតែជាបញ្ហាសម្រាប់អ្នកទៀតដែរឬទេ? អាយុដែលត្រឹមត្រូវសម្រាប់ការក្លាយជាសហគ្រិន គឺជាអាយុដែលអ្នកមាននៅពេលឥឡូវនេះ៕