រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៣ដល់១៩ ខែតុលា ឆ្នាំ២០២១ ដោយបង្ហាញថា កម្ពុជានឹងរងឥទ្ធិពលនៃព្យុះ KOMPUSA ដែលពេលនេះកំពុងឆ្លងកាត់ប្រទេសហ្វីលីពីន ។
បន្ថែមពីនេះ កម្ពុជាក៏នឹងរងឥទ្ធិពលនៃខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធនៃសម្ពាធទាប ផងដែរ ដែលនឹងបណ្ដាលឲ្យមានភ្លៀងធ្លាក់តាមបណ្ដាខេត្តមួយចំនួន។
