ខេត្តកណ្ដាល៖ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំផ្សារដែកស្រុកពញាឮ ដែលជាតំណាងឲ្យឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានបន្តនាំយកបច្ច័យនិងទេយ្យទានមួយចំនួន ដល់វត្តទាំង១០ ក្នុងឃុំផ្សារដែក។
បច្ច័យចំនួន 5.500.000៛ និងទេយ្យវត្ថុរួមមាន អង្ករ 2.200គីឡូក្រាម មីជាតិ 11កេសធំ ទឹកត្រី 11កេស ទឹកស៊ីអ៊ីវ 11កេស ត្រីខ 44យួរ និងទឹកបរិសុទ្ធ 110កេស ដែលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រី ត្រូវបាននាំយកទៅប្រគេនព្រះសង្ឃតាមបណ្ដាវត្តទាំង10 ក្នុងឃុំផ្សារដែកសម្រាប់ត្រៀមបម្រុងពេលជួបការខ្វះខាតក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីត19 ក្នុងសហគមន៍ និងសម្រាប់ក្នុងពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងឈានចូលដល់នាពេលខាងមុខ ។
ទន្ទឹមនឹងនោះក្រុមការងារ ក៏បានសំណូមពរដល់ព្រះចៅអធិការវត្តទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ពុទ្ធបរិស័ទនិងញាតិញោមចំណុះជើងវត្ត អោយយល់ដឹង និងចេះអំពីវិធានការការពារនិងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីត19ជាពិសេសញាតិញោមពលករមកពីក្រៅប្រទេសផងដែរ។
សូមជម្រាបដែរថា បណ្ដាវត្តនៅគ្រប់ឃុំទូទាំងស្រុកពញាឮ បានទទួលនូវបច្ច័យនិងទេយ្យទាន ជាបន្តបន្ទាប់ពីលោកតា ហោ និងការចូលរួមពីក្រុមការងារនៅតាមបណ្ដាឃុំនីមួយៗផងដេរ៕