រាជធានីភ្នំពេញ៖ មន្ទីរការបរទេសខេត្តហ៊ូប៉េ របស់ចិន ស្នើសុំមកកម្ពុជាដើម្បីបង្កើនចំណងមេត្រីភាព ជាមួយខេត្តចំនួន៣នៅកម្ពុជាគឺមានខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ។
តាមលិខិតដែលត្រូវបានបង្ហាញដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលគោរពជូនដល់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញថា ការបង្កើតចំណងមេត្រីភាពនេះ ក្នុងគោលបំណងបង្កើតភាពស្និទ្ធស្នាល និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍នៃប្រជាជនខេត្តខាងលើ។
ប្រភពដដែលបានបញ្ជាក់ថា ខេត្តហ៊ូប៉េ ជាមជ្ឈមណ្ឌលភូមិសាស្រ្ដសេដ្ឋកិច្ចនិងដឹកជញ្ជូនរបស់ចិន និងជាខេត្តដែលស្ថិតក្នុងគម្រោងនៃការអភិវឌ្ឍន៍ខ្សែក្រវាត់និងផ្លូវផងដែរ។ លើសពីនេះក្រុមហ៊ុនធំៗនៅខេត្តនេះ បានមកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងធនធានថាមពលជាដើម៕