សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មនុស្ស​គ្រប់​តែង​ជួប​រឿង​និង​បញ្ហា​​ក្នុង​ជីវិត​ផ្សេង​ៗ​គ្នា​។ ប៉ុន្តែ​ត្រង់​ថា នៅ​ពេល​ជួប​បញ្ហា​តើ​នៅ​​តែ​បន្ត​ដើរ​ទៅ​រក​គោល​ដៅ​​នៅ​ខាង​មុខ​ទៀត​ឬ​អត់​? រឿង​រ៉ាវ​មួយ​ចំនួន​ពី​​អនាគត​ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិកគឺ​លោក ចូ ប៊ៃ​ឌិន ត្រូវ​បាន​​​សារព័ត៌មាន​​​​លើក​យ​ក​មក​បង្ហាញ​ពី​ដំណើរ​​ជីវិត​របស់​​លោកដែល​ត្រូវ​ជួប​នឹង​រឿង​រ៉ាវ​ធំ​ៗ​​ក្នុង​ជីវិត​​របស់​លោកពិសេស​​​ជា​រឿង​រ៉ាវ​សោកនាដកម្ម​​​ក្នុង​ជីវិត ប៉ុន្តែ​លោក​មិន​បោះ​បង់​គោល​ដៅ​ក្នុង​កិច្ចការ​​នយោបាយ​របស់​ខ្លួន​ឡើយ។ ហើយ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះលោក​នឹង​ក្លាយ​ជា​​​ប្រធានាធិប​តី​ទី​៤៦ របស់​សហរដ្ឋអាមេរិក​។ តើ​ជីវិត​លោក​បាន​ជួប​រឿង​រ៉ាវ​អ្វី​ខ្លះតាម​ដាន​ទាំង​អស់​គ្នា​៖​

.ជីវិត​នៅ​តែ​ស៊ូទោះ​មាន​រឿង​អ្វី​កើត​ឡើងនៅ​តែ​បន្ត​ដើរ​ទៅ​គោល​ដៅ

ខែ​វិច្ឆិកា​ឆ្នាំ​១៩៧២ នៅ​អាយុ​៣០​ឆ្នាំ លោក ប៊ៃ​ឌិន ត្រូវ​ជាប់​ឆ្នោត​ជា​សមាជិក​សភាដោយ​សម្លេង​៣​ពាន់​សម្លេង​។ ត្រឹម​រយៈ​ពេល​១​ខែ​ក្រោយ​ពេល​ជោគជ័យ​ក្នុង​​អាជីពរឿង​រ៉ាវ​អាក្រក់​ ក៏​បាន​កើត​ឡើង​លើ​​ខ្សែ​ជីវិត​លោក​ប៊ៃឌិន។

ខណៈ​​ពេល​​​ទៅ​រក​ទិញដើម​ឈើ​គ្រិស្មម៉ាស ភរិយា​របស់​លោក​ គឺ​លោក​ស្រីNeilia និង​កូន​ស្រី​លោកNaomi ត្រូវ​បាន​បាត់​បង់​ជីវិតដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​។ កូន​ប្រុស​ទាំង​ពីរ​របស់​លោកគឺ​ Beau និង​Hunter បាន​រង​របួស​ធ្ងន់​ធ្ងរប៉ុន្តែ​ពួក​គេ​បាន​រួច​ពី​សេចក្តី​ស្លាប់​។

លោក​ប៊ៃឌិនដំបូង​បាន​បដិសេធ​​​មិន​​ទៅ​កាន់​តំណែង​ជា​សមាជិក​សភា​ឡើយ​។ ប៉ុន្តែ​ក្រោយ​ពេល​​សហការី​​របស់​លោកបាន​​ព្យាយាម​លើក​ទឹក​ចិត្ត​លោកទើប​​លោក​ប៊ៃឌិន ព្រម​​ទៅ​កាន់​តំណែង។ លោក​ប៊ៃឌិន​ បាន​​ស្បថ​​កាន់​តំណែង​ដែល​ធ្វើ​ឡើង​​នៅ​ក្នុង​បន្ទប់​​ព្យាបាល​​របស់​កូន​ប្រុស​ទាំង​ពីរ​របស់​ខ្លួន​។

លោក​បាន​បន្ត​កិច្ច​ការងារ​នយោបាយ ​និង​ក្លាយ​ជា​​ប្រធាន​គណៈកម្មការ​​យុត្ថាធិការ​​នៃ​​សភា​នៅ​ឆ្នាំ​១៩៨៧។

.រៀន​​ពី​កំហុស​​

ឆ្នាំ​១៩៨៨ប៊ៃឌិនបាន​ចូល​រួម​​​ប្រកួត​ប្រជែង​ជា​បេក្ខភាព​ប្រធានាធិបតីប៉ុន្តែ​ក្នុង​​របាយការណ៍​ត្រូវ​គេ​សើរើ​ ថា​​លោកកាល​នៅ​សិក្សា​ថ្នាក់​ច្បាប់ថា​​ធ្លាប់​បាន​ចម្លង​ស្នាដៃ​ពី​គេ និង​​លទ្ធផល​​មិន​ប្រក្រតី​​នៃ​ឯកសារ​ពិន្ទុ​សិក្សា​​របស់​លោកដែល​ធ្វើ​ឱ្យ​​យុទ្ធនាការ​ឃោសនា​​របស់​លោក​មាន​បញ្ហា​។ លោក​ក៏​បាន​​ទទួល​យក​កំហុស​ទាំង​នោះហើយ​​សន្យា​នឹង​បង្ហាញ​ដោយ​ឥត​លាក់​លៀម​។

ពេល​ក្រោយ​ៗគេ​បាន​សម្គាល់​ថា​លោក​ជា​បុគ្គល​សាធារណៈ​ដែល​មាន​​ភាព​ស្មោះ​ត្រង់​បំផុត​មួយ។ ឆ្នាំ​២០១៥លទ្ធផល​របាយការណ៍​ផ្លូវ​ការ​មួយ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន CBSនិង NewYork Times បាន​​​​បង្ហាញ​ឈ្មោះ​​លោក​ប៊ៃឌិន ស្ថិត​ក្នុង​បញ្ជី​​​អ្នក​នយោបាយ​ដែល​គួរ​ទុក​ចិត្ត​បំផុត​។

​​.ស្មារតី​លះ​បង់ជា​​ផ្នែក​មួយ​នៃ​ជីវិត​អ្នក

នៅ​ឆ្នាំ​២០១៥សោកនាដកម្ម​​មួយ​ទៀត​បាន​កើត​ឡើង​លើ​​លោក​​ប៊ៃឌិនជា​ថ្មី​​ គឺ​កូន​ប្រុស​​ច្បង​របស់​លោក​ឈ្មោះ Beauបាន​ស្លាប់​ ដោយ​សារ​មហារីក​ខួរ​ក្បាលនៅ​អាយុ​៤៦​ឆ្នាំ​។ សោក​នាដកម្ម​ផ្ទួន​ៗបាន​ជះ​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​សម្រេច​ចិត្ត​របស់​លោកជាក់​ស្តែង​​ការ​សម្រេច​មិន​ចូល​រួម​ជា​បេក្ខភាព​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៦ ដែល​លោក​ បាន​និយាយ​នៅ​ពេល​នេះ​ថា"ជា​ការ​​សោក​ស្តាយ​មួយ​ផង​ដែរ​"។​

ប៉ុន្តែ​ពេល​នេះបុរស​វ័យ​​៧៨​ឆ្នាំ​រូប​នេះ នៅ​តែ​សកម្ម​នឹង​នយោបាយ​ហើយ​កិច្ច​ការងារ​របស់​លោក​ក៏​ធ្វើ​ឡើង​ដោយ​សារ​ឧទ្ទិស​​​​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​​របស់​លោក។ ហើយ​កិច្ច​​ការ​​របស់​លោក​ប៊ៃឌិន​មិន​ដែល​និយាយ​រួចទុក​ចោល​នោះ​ទេ​។

អនាគត​​ប្រធានាធិបតី​​សហ​រដ្ឋ​​អាមេរិក​ទី​៤៦​បាន​និយាយ​ថា"បរាជ័យ​ត្រង់​ចំណុច​ណា​​​មួយ​នៃ​ជីវិតគឺ​ជា​រឿង​ មិន​អាច​ចៀស​រួចប៉ុន្តែ​​ការ​ចុះ​ចាញ់​ដោយ​មិន​ប្រឹង​អស់​សមត្ថភាព​​ជា​​​រឿង​មិន​ល្អ​នោះ​ឡើយ​"៕

Image