មុនវ័យ៣០ឆ្នាំសម្រាប់មនុស្សស្រី ពិតជាពេលវេលាមួយដ៏សំខាន់ សម្រាប់ធ្វើឱ្យខ្លួនឯងទទូលបានបទពិសោធន៍ច្រើន និងត្រូវជាវ័យមួយដែល ចាំបាច់បំផុតសម្រាប់ធ្វើរឿងមួយចំនួនឱ្យសម្រេចជាមុនសិន។ តើមនុស្សស្រីត្រូវធ្វើរឿងអ្វីខ្លះឱ្យបានសម្រេចមុនចូលដល់វ័យ៣០ឆ្នាំ?
១/ថែរក្សាសុខភាពឱ្យបានល្អ៖
ប្រសិនបើអ្នកមិនចង់ឱ្យទៅថ្ងៃអនាគត មានការពិបាកខ្លាំងចំពោះបញ្ហាសុខភាពទេ អ្នកត្រូវតែព្យាយាមថែរក្សាសុខភាពឱ្យបានល្អ បើទោះបីជាវ័យក្រោម៣០ឆ្នាំ ជម្ងឺងាយព្យាបាលជាក៏ដោយ។ ដូច្នេះហើយអ្នកមិនត្រូវធ្វើឱ្យសុខភាពរបស់អ្នកប្រែប្រួលរហូតឡើយ នោះរាងកាយរបស់អ្នកនិងងាយមានជម្ងឺទៅថ្ងៃអនាគត។
២/មានការងារជាក់លាក់៖
អ្នកត្រូវមានមុខរបរមួយសម្រាប់ធ្វើឱ្យជីវភាពប្រសើរ ឬមានការងារមួយជាក់លាក់ មានប្រាក់ខែសមរម្យ អាចពឹងពាក់ខ្លួនឯងបាន ដោយមិនត្រូវការជំនួយពីក្រុមគ្រួសារ។ ជាពិសេសត្រូវប្រលូតជាមួយការងារឱ្យបានច្រើន ដើម្បីស្ទង់ពីសមត្ថភាពការងាររបស់អ្នកបានផងដែរ។
៣/ដើរកម្សាន្តឱ្យបានច្រើន៖
ការដើរកម្សាន្តឱ្យបានច្រើនកន្លែងនៅមុនវ័យ៣០ឆ្នាំ ពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកទៅថ្ងៃអនាគត។ ដោយអ្នកមានអនុស្សាវរីយ៍ល្អៗ ទុកដើម្បីរំលឹកនៅពេលចាស់ទៅ ជាពិសេសមិនត្រូវប្រឹងប្រែងធ្វើការភ្លេចករកក្ដីសុខឱ្យខ្លួនឯងឡើយ។
៤/ថែរក្សាសម្រស់៖
ទាំងសម្រស់ទាំងសុខភាព និងការងារត្រូវតែដើរទន្ទឹមគ្នា មិនត្រូវសម្រេចបានម្យ៉ាង ហើយទុករឿងសម្រស់ចោលនោះទេ។ អ្នកគួរតែយកចិត្តទុកដាក់ឱ្យបានច្រើនចំពោះសម្រស់រាងកាយរបស់អ្នក ព្រោះថាបើមុនអាយុ៣០ឆ្នាំអ្នកធាត់ មានរាងមិនស្អាត អ្នកត្រូវតែព្យាយាមហាត់កីឡាដើម្បីមានរាងស្អាត។
៥/ផ្ដល់ក្ដីសុខឱ្យបានច្រើនទៅកាន់គ្រួសារ៖
ពេលវេលាគ្រប់គ្រាន់សម្រាប់ចំណាយជាមួយក្រុមគ្រួសារ ផ្ដល់នូវភាពសំខាន់ទៅកាន់ពួកគាត់។ ចំណាយពេលញ៉ាំបាយល្ងាចជាមួយគ្នាក្រោយពេលត្រឡប់ពីបំពេញភារកិច្ចរៀងខ្លួន បង្កបរិយាកាសឱ្យសប្បាយរីករាយ។
ក្រោយពេលបានអានបញ្ចប់អត្ថបទមួយនេះហើយ យើងសង្ឃឹមថាអ្នកនឹងបានដឹងកាន់តែច្រើនពីបញ្ហាដែលត្រូវតែយកចិត្តទុកដាក់ធ្វើ មុនចូលដល់វ័យ៣០ឆ្នាំ។ ដូច្នេះហើយអ្នកមិនត្រូវបន្តព្រងើយកន្តើយចំពោះចំណុចទាំង៥ខាងលើទេ ដោយអ្នកអាចសាកល្បងចាប់ផ្ដើមពីថ្ងៃនេះទៅ ពីព្រោះថាពេលវេលាមិនចាំនរណាម្នាក់ឡើយ៕