ស្ថានភាពនៃកូវីដ១៩ដែលឆ្លងតាមផ្លូវដង្ហើម បានបន្តរំខាននិងផ្លាស់ប្ដូររៀបរស់នៅ ការបំពេញការងារនៅទូទាំងពិភពលោក។សម្រាប់បុគ្គលិកផ្នែកខ្លះ ការធ្វើការនៅផ្ទះគឺជារឿងថ្មី ដែលអាចប្រើគន្លឹះខាងក្រោមបាន៖ 

ការរៀបចំកន្លែងធ្វើការនៅផ្ទះឲ្យបានស្អាត

ទីកន្លែងធ្វើការនៅផ្ទះអាចរៀបចំឲ្យបានស្អាតដើម្បីអ្នកអាចទទួលបានអារម្មណ៍នៃការធ្វើការឡើងវិញ ដោយធ្វើការបរិដ្ឋានជុំវិញឲ្យមានភាពស្និទ្ធិស្នាលទើបអាចបំពេញការងារបានយូរ។ បើវាឆាប់ធ្វើឲ្យអ្នកធុញ អាចផ្លាស់ប្ដូរមកធ្វើការងារផ្ទះបន្តិចដូចជាការធ្វើម្ហូបជាដើម។ហើយផ្ដើមបំពេញការងារតាមទម្លាប់ដែលធ្វើនៅកន្លែងធ្វើការ។ 

ផ្តោតលើតែកិច្ចការមួយ

ការផ្ដោតលើការងារច្រើនក្នុងពេលតែមួយទំនងជានាំឱ្យមានផលិតភាពទាបព្រោះវារារាំងអ្នកមិនឱ្យផ្ដុំគំនិតនៃការគិតបានស៊ីជម្រៅ។បំពេញភារកិច្ចមួយក្នុងពេលតែមួយ ហើយបញ្ចូលការសម្រាកខ្លីៗ ដើម្បីបន្ថូរអារម្មណ៍ឲ្យស្រស់ស្រាយ។

 ចាប់កិច្ចការណាសំខាន់ ហើយធ្វើឲ្យសម្រេច

ជាធម្មតាអ្នកតែងតែចង់បំពេញការងារដែលងាយស្រួលមុនដែលមិនប្រញាប់ អាចថាដើម្បីមានអារម្មណ៍ល្អ មានការពេញចិត្តដែលបានសម្រេចការងារតូចមួយ ប៉ុន្តែនេះអាចធ្វើឱ្យពិបាកក្នុងការផ្តោតលើភារកិច្ចដែលមានបញ្ហាច្រើននៅពេលក្រោយ។ចាប់ផ្ដើមបំពេញភារកិច្ចដ៏លំបាកនិងសំខាន់បំផុត ដែលអ្នកប្រឈមប្រចាំថ្ងៃ។ អ្នកនឹងឃើញថាវានាំទៅរកកម្រិតនៃការលើកទឹកចិត្តនិងបង្កើនផលិតភាពកាន់តែច្រើនពេញមួយថ្ងៃ។

ទទួលយកអ្វីដែលមិនបានរំពឹងទុក

នៅផ្ទះយូរ ការរំខាននានា សំលេងសមាជិកគ្រួសារឬក៏ចាបយំសម្លេងឡានម៉ូតូជុំវិញ ច្បាស់ជាមាន តែអ្នកអាចផ្ដើមរៀនសម្របខ្លួនដើម្បីទទួលយកនូវការពិតនេះពីការធ្វើការងារពីចម្ងាយ។ ការសម្របខ្លួន នឹងធ្វើឲ្យអ្នកចេះមេរៀនថ្មីបាននៅថ្ងៃក្រោយ។ 

ជៀសឆ្ងាយពីសារ

ម្នាក់ៗចាញឹកញាប់មានអារម្មណ៍ថាត្រូវបង្ហាញដល់អ្នកដទៃពីការរហ័សរហួនក្នុងការឆ្លើយតបសារក្នុងរយៈពេលប៉ុន្មានវិនាទីភ្លាមៗក្រោយពីទទួល លើកលែងតែជាមេធំ។ នេះគឺជាចំនុចមិនល្អ ដែលអាចបំបែកការផ្តោតអារម្មណ៍របស់អ្នក។យើងត្រូវដឹងនិងចាំថា ផលិតភាពគឺសំខាន់ជាងវត្តមាន។ 

បញ្ចូលលំហាត់ប្រាណខ្លី

ការសិក្សារាប់មិនអស់បានបង្ហាញថាការហាត់ប្រាណទៀងទាត់គឺល្អសម្រាប់ចិត្តនិងរាងកាយរបស់យើង។ខណៈពេលដែលកន្លែងហាត់ប្រាណត្រូវបានបិទ តែមានវិធីជាច្រើនទៀតដែលអ្នកអាចធ្វើលំហាត់ប្រាណនៅផ្ទះរាល់ព្រឹកដូចជាការដើរ ឬyoga ជាដើម ៕