វ៉ាស៊ីនតោន៖ ធនាគារកណ្តាលអាមេរិក(Fed) កាលពីថ្ងៃពុធ បានដំឡើងអត្រាការប្រាក់ 0.25% បន្ថែមទៀត ហើយបានដាក់ចេញនូវផែនការដាក់កំហិតលើការខ្ចីប្រាក់ ខណៈដែលការព្រួយបារម្ភអំពីអតិផរណាខ្ពស់ និងវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ព្រមទាំងបញ្ហាការរាលដាលនៃកូវីដ១៩ផងដែរ។
គួរឲ្យភ្ញាក់ផ្អើរផងដែរ ដោយប្រធាន Fed លោក Jerome Powell បានប្រកាសពីការឡើងអត្រាការប្រាក់គោលនេះ ដោយនាំឲ្យអត្រាការប្រាក់គោលរបស់ខ្លួននៅចន្លោះពី 1.75% ទៅ 2.00% នៅចុងឆ្នាំ 2022 ហើយត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតដល់ 2.80% នៅចុងឆ្នាំក្រោយ។
អ្នកបង្កើតគោលនយោបាយរបស់ Fed បានកាត់បន្ថយការប៉ាន់ប្រមាណកំណើនផលិតផលក្នុងស្រុកសរុប សម្រាប់ឆ្នាំ 2022 មកត្រឹម 2.8% ពី 4% ដែលបានព្យាករក្នុងខែធ្នូ ខណៈដែលពួកគេបានចាប់ផ្តើមកាត់បន្ថយហានិភ័យថ្មីដែលប្រឈមមុខនឹងសេដ្ឋកិច្ចពិភពលោក។
សេចក្តីថ្លែងការណ៍ពីគោលនយោបាយរបស់ Fed បានលើកឡើងថា៖ ការឈ្លានពានអ៊ុយក្រែន ដោយរុស្ស៊ីកំពុងបង្កការលំបាកយ៉ាងខ្លាំងដល់មនុស្សជាតិ និងសេដ្ឋកិច្ច។ ផលប៉ះពាល់សម្រាប់សេដ្ឋកិច្ចអាមេរិក មានភាពមិនច្បាស់លាស់ខ្លាំង ប៉ុន្តែក្នុងរយៈពេលដ៏ខ្លី ការឈ្លានពាន និងព្រឹត្តិការណ៍ពាក់ព័ន្ធទំនងជាបង្កើតសម្ពាធបន្ថែមលើអតិផរណា និងដាក់ទម្ងន់ដល់សកម្មភាពសេដ្ឋកិច្ច៕ Reuters