បច្ចេកវិទ្យា៖ មុខងារឯកជនភាពថ្មីមួយ ក្នុងចំណោមមុខងារឯកជនជាច្រើននៅក្នុង iOS 16 គឺការផ្ទៀងផ្ទាត់ដោយស្វ័យប្រវត្តិ - របស់ Apple ទៅលើ Private Access Tokens។ 

ទាំងនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ឆ្លងកាត់ CAPTCHA នៅលើគេហទំព័រ និងកម្មវិធីផ្សេងទៀត ដោយផ្ទៀងផ្ទាត់ឧបករណ៍ និង Apple ID នៅលើអេក្រង់។ 

ក្រុមហ៊ុន Apple អះអាង​ថា ​ដំណើរការ​នេះ​រក្សា​ទិន្នន័យ​អ្នក​ប្រើ និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​ឱ្យ​នៅ​ឆ្ងាយ​ពី​គេហទំព័រ​ដែល​អ្នក​កំពុង​ព្យាយាម​ចូល និងអាចលាក់​អាសយដ្ឋាន IP របស់​អ្នក​ប្រើផង​ដែរ។

ក្រុមហ៊ុន Cloudflare និង Fastly - អ្នកផ្តល់សេវា cloud computing បានគាំទ្រ Private Access Tokens រួមទាំងការផ្ទៀងផ្ទាត់ដោយស្វ័យប្រវត្តិរបស់ Apple ដែលមានន័យថា គេហទំព័រ និងកម្មវិធីរាប់លាននឹងលែងប្រើ CAPTCHA ឆាប់ៗនេះ៕