បច្ចេកវិទ្យា៖ Windows 11 ជាកម្មវិធីប្រព័ន្ធប្រតិបត្តិការថ្មីរបស់ក្រុមហ៊ុន Microsoft ដែលទើបត្រូវបានផ្សព្វផ្សាយថ្មីៗនេះ គឺមានសមត្ថភាពអាចដំឡើងកម្មវិធី Android App ដូចក្នុងទូរស័ព្ទដៃ បន្ទាប់ពីបានដាក់ឲ្យប្រើយ៉ាងជោគជ័យ OS Window 10 រយៈពេល៥ឆ្នាំកន្លងមក។

នេះពិតជាការវិវត្តិដែលមានភាពអស្ចារ្យណាស់ក្នុងវិបត្តិកូវីដ សម្រាប់OS ថ្មីនេះពីក្រុមហ៊ុន Microsoft ដោយបានធ្វើការកែសម្រួលកម្មវិធី និងមុខងារមួយចំនួនមិនធ្លាប់មាន និងបានផ្ដល់ភាពកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់ Computer Surface។

ក្រុមហ៊ុន បានប្រើពាក្យសំខាន់ថា Center (ចំនុចកណ្ដាល) និងអាចធ្វើកិច្ចជាជាច្រើនលើអេក្រង់តែមួយ(Multi Task) ដើម្បីប្រកួតប្រជែងជាមួយនឹង កម្មវិធីប្រព័ន្ធប្រតិបត្តិការ macOS របស់ក្រុមហ៊ុន Apple ជាពិសេសដែលគេកត់សំគាត់នោះគឺ Taskbar នៅចំនុចកណ្ដាលដែលមានភាពបទបែន។

ជាងនេះទៅទៀត ក្រុមហ៊ុនក៏បានសហការជាមួយនឹងក្រុមហ៊ុន Google,  ក្រុមហ៊ុន Amazon ដើម្បីឲ្យអ្នកប្រើប្រាស់ ទាញយកកម្មវិធីជាច្រើនតាមរយៈ App Store ពីក្រុមហ៊ុន Amazon ដូចក្នុងទូរស័ព្ទដៃរបស់លោកអ្នកដែរ ដែលប្រើប្រាស់អាចប្រើកម្មវិធីសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ។ ក្រុមហ៊ុន ក៏បានបង្ហាញសាកល្បងនៃការបើកកម្មវិធី TicTok បានយ៉ាងរលូន នៅក្នុង Computer។

សូមជម្រាបជូនដែរថា លោកអ្នកដែលកំពុងប្រើប្រព័ន្ធប្រតិបត្តិការ Window10 នឹងអាចធ្វើបច្ចុប្បន្នភាព (update) ទៅ Window11 នៅប៉ុន្មានខែខាងមុខនេះ ដោយមិនគិតថ្លៃផងដែរ៕