បច្ចេកវិទ្យា៖ វាពិតជាគួរឲ្យចាប់អារម្មណ៍ ពីព្រឹត្តិការណ៍នៃការបង្ហាញផលិតផលថ្មីរបស់ក្រុមហ៊ុន Microsoft នោះគឺការដាក់ឲ្យប្រើប្រាស់អំពីកម្មវិធី Windows 365 សម្រាប់ជាការសាកល្បង ដើម្បីសម្រួលការងារដល់អ្នកធុរកិច្ច និងអ្នកធ្វើការពីចម្ងាយ ដោយមិនចាំបាច់យួរកុំព្យូទ័រតាមខ្លួនគ្រប់កន្លែងនោះទេ។
Windows 365 ខុសពី OS (ប្រព័ន្ធប្រតិបត្តិការ) ផ្សេងទៀត ដែលពឹងលើ Hardware ធំដើម្បីដំណើរការ និងមានលក្ខណៈពិសេសដាច់ដោយឡែកពីគេ ដោយលោកអ្នកអាចប្រើវាបានតាមរយៈ ចូលកម្មវិធីបើកវិបសាយ ( Web Brower ) និងបន្តចូលប្រើពីក្នុងគេហទំព័ររបស់ក្រុមហ៊ុនដោយផ្ទាល់ ដើម្បីប្រើវាបានវាត្រូវការ សេវាអិនធើណិតជាចាំបាច់។
នេះមានន័យថា លោកអ្នកទៅកន្លែងណាមួយ ក៏មិនចាំបាច់យួរកុំព្យូទ័រ ( Desktop, ឬ Laptopធ្ងន់ៗ ) ទៅតាមខ្លួនឡើយ។ ដោយលោកអ្នកគ្រាន់តែត្រូវការ Tablet, ipad/MacOS, Android និងទូរស័ព្ទដៃ របស់ក្រុមហ៊ុនមួយណាក៏បាន ដែលមានភ្ជាប់ជាមួយសេវាអិនធើណិត ក៏អាចចូលប្រើ Windows 365 នេះដែរ (ការប្រើកម្មវិធីនេះ ត្រូវបង់ថ្លៃ ជាប្រចាំឆ្នាំ)។
លក្ខណៈពិសេសរបស់ Windows 365 ត្រូវបានគេហៅថាជាប្រភេទ Cloud PC ដែលលោកអ្នកអាចបើកប្រើវានៅទីកន្លែងណាក៏បាន។ ទោះជាយ៉ាងណាក៏ដោយ តម្លៃនៃការប្រើ Windows 365 នេះ ត្រូវបានបង្ហាញថា ៣១$ ក្នុង១ខែ សម្រាប់ការប្រើ Basic ដោយ RAM 4G, ។ តម្លៃបន្ថែមពីនេះ ដែលតាមការរំពឹងទុក ក្រុមហ៊ុននឹងបញ្ចេញតម្លៃនៅខែសីហា ក្រោយនេះ។