បច្ចេកវិទ្យា៖ ក្រុមហ៊ុន Apple បានពន្យារពេលការចេញផ្សាយមុខងារមួយ ដែលនឹងអនុញ្ញាតឱ្យអ្នករក្សាទុកអត្តសញ្ញាណប័ណ្ណរបស់អ្នកនៅក្នុងកម្មវិធី Wallet របស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុន Apple និយាយថា មុខងារនឹងមកដល់ក្នុងពេលណាមួយនៅដើមឆ្នាំ 2022។
ក្រុមហ៊ុន Apple បានប្រកាសជាលើកដំបូងនូវមុខងារនេះនៅ WWDC 2021។ នៅពេលនោះ ក្រុមហ៊ុនបាននិយាយថា ឧបករណ៍នេះនឹងអនុញ្ញាតឱ្យអ្នកបន្ថែមប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណរដ្ឋរបស់អ្នកទៅ Apple Wallet ដូចទៅនឹងកាតឥណទាន ឬឥណពន្ធដែរ។ ក្នុងចំណោមទីតាំងដំបូងដែលនឹងគាំទ្រមុខងារនេះ នឹងត្រូវជ្រើសរើសច្រកត្រួតពិនិត្យរដ្ឋបាលសន្តិសុខដឹកជញ្ជូន (TSA) នៅអាកាសយានដ្ឋានក្នុងសហរដ្ឋអាមេរិកមួយចំនួន។
នៅទីតាំងទាំងនោះ អ្នកនឹងមានជម្រើសក្នុងការប្រើ iPhone ឬ Apple Watch របស់អ្នក ដើម្បីបង្ហាញអត្តសញ្ញាណប័ណ្ណរបស់អ្នកទៅ TSA ។ អ្នកនឹងធ្វើដូច្នេះបាន ដោយដាក់បករណ៍របស់អ្នកនៅលើឧបករណ៍អានអត្តសញ្ញាណ ហើយអ្នកនឹងមិនចាំបាច់ប្រគល់ iPhone ឬ Apple Watch របស់អ្នកទៅឱ្យបុគ្គលិកនៅច្រកត្រួតពិនិត្យតាមអាកាសយានដ្ឋាននោះទេ៕