កម្មវិធី Meitu របស់ចិន កំពុងមានការពេញនិយមខ្លាំង លើការកែសម្ផស្សរូបថត ឲ្យស្អាត។

កម្មវិធីឈ្មោះ Meitu ដែលមានអ្នកប្រើប្រាស់ប្រចាំខែជាង 100 លាននាក់ គិតត្រឹមខែសីហាថ្មីៗនេះ បានបើកដំណើរការលក្ខណៈពិសេសមួយ 3D  Reshape ដែលអាចឱ្យអ្នកប្រើ បង្វិលមុខចុះក្រោម ឡើងលើ ងាកឆ្វេងឬងាកទៅស្តាំ ចេញជាទម្រង់ 3D។ កម្មវិធីនេះ លោកអ្នកអាចទាញយក នៅក្នុង App Store ដោយគ្រាន់តែវាយពាក្យ Meitu ។

ក្នុងកម្មវិធីឈ្មោះ Meitu របស់ចិននេះ មានកម្មវិធីកែសម្រួលជាច្រើនរួចមក ហើយដែលឱ្យអ្នកប្រើប្រាស់ កែសម្ផស្សរូបថតឲ្យបានស្រស់ស្អាត ដូចនឹងកម្មវិធី ៣៦០ដែលគេនិយមផងដែរ តែនេះជាការបន្ថែមថ្មីមួយទៀតលើទម្រង់ 3D ដែលស្របនឹងបច្ចេកវិទ្យាថ្មី និងការនិយមក្នុងពេលបច្ចុប្បន្ន។ លក្ខណៈពិសេសថ្មីនោះឈ្មោះ ថា 3D Reshape ដែលផ្លាស់ប្ដូរទម្លាប់នៃការថតរូបនៅស្ងៀម ឲ្យមានទម្រង់ជា 3D ៕