បច្ចេកវិទ្យា៖ ក្រុមហ៊ុនបាននិយាយនៅក្នុងរបាយការណ៍ដំបូងដែលត្រូវបានចេញផ្សាយក្រោមច្បាប់បច្ចេកវិទ្យាព័ត៌មានតឹងរឹងថ្មីរបស់ប្រទេសឥណ្ឌា ដោយលើកឡើងថា ក្រុមហ៊ុន WhatsApp បានរារាំងគណនីឥណ្ឌាចំនួន ២ លានគណនី ក្នុងមួយខែ ដើម្បីការពារឥរិយាបថដែលបង្កគ្រោះថ្នាក់។

យោងតាមច្បាប់ថ្មីរបស់ប្រទេសឥណ្ឌា ដែលចូលជាធរមាននៅក្នុងខែឧសភា ក្រុមហ៊ុនបណ្តាញសង្គមត្រូវផ្សព្វផ្សាយរបាយការណ៍អនុលោមភាពជារៀងរាល់ខែ ដោយរៀបរាប់លម្អិតអំពីចំនួនពាក្យបណ្តឹងដែលពួកគេបានទទួលពីអ្នកប្រើប្រាស់ឥណ្ឌានិងសកម្មភាពអ្វីដែលពួកគេបានអនុវត្ត។ ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិទាំងនេះ ក៏ត្រូវជួលនាយកប្រតិបត្តិក្នុងស្រុក ដែលអាចជួយគ្រប់គ្រងខ្លឹមសារ និងចាត់វិធានការរហ័សក្នុងការឆ្លើយតបទៅនឹងបណ្តឹងតាមច្បាប់។

កម្មវិធីផ្ញើសារ WhatsApp បាននិយាយថា គណនីចំនួន ២លាន ត្រូវបានបិទនៅចន្លោះថ្ងៃទី ១៥ ខែឧសភាដល់ថ្ងៃទី ១៥ ខែមិថុនា ត្រូវបានហាមឃាត់ “ ដោយសារតែការប្រើប្រាស់ ដោយគ្មានការអនុញ្ញាត លើការផ្ញើសារដោយស្វ័យប្រវត្តិ” ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា “ ចំនួនទាំងនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ២០១៩ ពីព្រោះប្រព័ន្ធបច្ចេកវិទ្យារបស់យើងមានភាពទំនើប។ "ចងចាំថា យើងហាមឃាត់ភាគច្រើននៃគណនីទាំងនេះយ៉ាងសកម្ម ដោយមិនពឹងផ្អែកលើរបាយការណ៍អ្នកប្រើណាមួយឡើយ។

សូមជម្រាបជូនដែរថាកម្មវិធីនេះWhatsApp មានអ្នកប្រើប្រាស់ជាង ៤០០ លាននាក់នៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារធំបំផុតរបស់ខ្លួន និងមានអ្នកប្រើប្រាស់ ២ ពាន់លាននាក់នៅទូទាំងពិភពលោក។ CNN