បច្ចេកវិទ្យា៖ និយាយពីក្នុងកម្មវិធី APP, TestFlight គឺជាកម្មវិធីអេបមួយ ដែលផ្ដល់ជាសេវាកម្មអនឡាញសម្រាប់ការដំឡើង និងសាកល្បងកម្មវិធីទូរស័ព្ទ ដែលបច្ចុប្បន្នគ្រប់គ្រងដោយ Apple Inc ហើយផ្តល់ជូនតែអ្នកអភិវឌ្ឍន៍នៅក្នុងកម្មវិធី iOS ប៉ុណ្ណោះ (សម្រាប់តែប្រើលើឧបករណ៍ ដែលផលិតដោយក្រុមហ៊ុន Apple ដូចជា iPhone, iPad, Mac ជាដើម) ។

សារៈសំខាន់នៃកម្មវិធី TestFlight

ក្នុងន័យខ្លីគឺ TestFlight បានបង្កើតឡើងដោយផ្ដល់នូវភាពសាមញ្ញមួយ សម្រាប់ការធ្វើតេស្តកម្មវិធី APP ជា Beta ដោយងាយ។ TestFlight ធ្វើឱ្យយើងងាយស្រួលក្នុងការអញ្ជើញអ្នកប្រើប្រាស់ ឱ្យសាកល្បងតេស្ដកម្មវិធីApp ហើយប្រមូលមតិកែលម្អជាមុន មុនពេលដែលអ្នកចេញផ្សាយកម្មវិធីAPP ណាមួយនៅលើ App Store ។ 

អ្នកអាចអញ្ជើញ មិត្តភក្ដិដើម្បីសាកល្បងAPP បានរហូតដល់ 10,000 នាក់ ដោយគ្រាន់តែប្រើអាសយដ្ឋានអ៊ីមែលរបស់ពួកគេ ឬដោយការចែករំលែកតំណភ្ជាប់ដែលអ្នកបង្កើតជាសាធារណៈ។ កម្មវិធី TestFlight អ្នកអាចទាញយកបានពីក្នុង App Store។

ជាក់ស្ដែង៖ នៅពេលដែលយើងបង្កើតជាកម្មវិធី APP KRAMA ដើម្បីអាចសាកល្បងការតេស្ដ APP លើ iOS ជាមុនបាន គឺត្រូវប្រើជាមួយ​កម្មវិធី TestFlight ដោយមានការផ្ញើតំណភ្ជាប់ទៅកាន់ក្រុមការងាររបស់យើង។ មុននឹងដាក់ជាផ្លូវការ ឲ្យអ្នកប្រើប្រាស់ទូទៅ អាចទាញយកបាននៅក្នុង APP Store៕