បច្ចេកវិទ្យា៖ យោងតាមការចុះផ្សាយរបស់វិបសាយ Dr.Web ថ្មីៗនេះ បានអោយដឹងថាក្រុមហ៊ុន Google បានលុបកម្មវិធីចេញពី Google Play Store ចំនួន៩កម្មវិធី។ App ទាំងនេះ ត្រូវបានគេទាញយកជិត៦លានដង នឹងត្រូវបានរាយការណ៍ថា គ្មានសុវត្ថិភាពនិងមានមុខងារលុបឯកសារឬកែប្រែរូបភាពផ្សេងៗរបស់អ្នក។

App នេះអាចដំណើរការបាន ដោយតម្រូវឲ្យលោកអ្នកបញ្ចូលលេខកូដរបស់ Facebook ហើយវាបានបង្កប់នូវមេរោគ​Trojan ដើម្បីលួចលេខកូដរបស់អ្នកក្នុងចេតនាមិនល្អ។

កម្មវិធី App ទាំង៩ ដែលមានឈ្មោះខាងក្រោមនេះ ប្រើសិនអ្នកបានដំឡើង (សម្រាប់ទូរស័ព្ទ​Android) ត្រូវលុបវាចេញភ្លាមៗ៖

1.      Processing Photo

2.      App Lock Keep

3.      Rubbish Cleaner

4.      Hororscope Daily

5.      Horoscope Pi

6.      App Lock Manager

7.      Lockit Master

8.      Inwell Fitness

9.      PiP Photo

ក្រុមការងារយើងសូមណែនាំថា មុនលោកអ្នកដំឡើងកម្មវិធីណាដែលលោកអ្នកស្គាល់ និងទុកចិត្តក៏ដូចជាយកចិត្តទុកដាក់លើការពិនិត្យឡើងវិញពីមតិយោបល់អ្នកប្រើប្រាស់៕